ករណី​ឃាតកម្ម​អារ.ក​សម្លាប់ ​នៅ​ស្រុក​ថ្មគោល សមត្ថកិច្ច​កំពុង​ច្បាម​មុខសញ្ញា​ជា​ឃាតក​យក​មក​សាកសួរ​
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ករណី​ឃាតកម្ម​អារ.ក​សម្លាប់ ​នៅ​ស្រុក​ថ្មគោល សមត្ថកិច្ច​កំពុង​ច្បាម​មុខសញ្ញា​ជា​ឃាតក​យក​មក​សាកសួរ​

បានផុស

នៅ

បាត់ដំបង ៖ សព​បុរស​ម្នាក់​ដែល​ជា​មនុស្ស​ស្វិតដៃ ជើង ម្ខាង ត្រូវ​បាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្បែរ​ផ្លូវលំ ដែល​សមត្ថកិច្ច​កំពុង​ដាក់​ការសង្ស័យ​ជា​ករណី​ឃាតកម្ម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការភ្ញាក់ផ្អើល​នេះ​គឺ​បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង ១ រសៀល ថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ​២០២១ នៅក្នុង​ភូមិ​អង់​ជើង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ​យោង​តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច ដែល​បាន​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ម៉ៃ សុផាត ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ។ ដោយ​ការ​ស្លាប់​របស់​បុរស​ខាងលើ​នេះ មាន​ស្នាមរបួស​យ៉ាង​ធ្ងន់ធ្ងរ​ត្រង់​បំពង់ក ដែល​គេ​សន្និដ្ឋាន​អាច​ត្រូវ​ឃាតក អារ​.​ក​សម្លាប់​តែម្ដង។

ទោះបី​យ៉ាងណា​ក៏ដោយ មន្ត្រី​បច្ចេកទេស បាន​ទៅដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សព ដោយ​រកឃើញ​ថា សព​ជនរងគ្រោះ​មាន​ស្នាម​មុត​ដោយ​វត្ថុ​រឹង ដែល​គេ​សង្ស័យ​ឃាត​.​ក​ប្រើ​កាំបិត​ចាក់ ឬ​អារ​.​ក​តែម្ដង។ ប៉ុន្តែ​យ៉ាងណា គេ​មិនទាន់​ហ៊ាន​វាយតម្លៃ អំពី​ស្ថានភាព​នៅឡើយ​ទេ ពីព្រោះ​ពេលនេះ មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត និង កំពុង​សាកសួរ​ក្រុម​គ្រួសារ និង​សាក្សី​នានា នៅក្នុង​មូលដ្ឋាន​នៅឡើយ។

នៅ​ថ្ងៃ​នេះ​ដែរ​ សមត្ថកិច្ច​ស្រុក​ថ្មគោល​បាន​បង្ហើប​ថា នៅ​មុន​ពេល​កើតហេតុ គឺ​ជនរងគ្រោះ​មានការ​ជួបជុំ​ផឹក​ស៊ី​ជាមួយ​យុវជន​មួយក្រុម ហើយក៏​មាន​ទំនាស់​គ្នា​ម្តង​រួច​មក​ហើយ​ជាមួយ​យុវជន​ម្នាក់ ដោយសារតែ​ជនរងគ្រោះ​ប្រកែក​មិន​ព្រម​ទៅ​ទិញ​ថ្នាំញៀន​ឲ្យ​គេ រហូតដល់​មាន​ការដក​កាំបិតកៃ​គំរាម​អារ​.​ក​សម្លាប់​ម្តង​រួចមកហើយ​។

​លុះ​ព្រឹកស្អែក​ឡើង​ក៏បាន​ទាស់​គ្នា​ម្តងទៀត ដោយ​យុវជន​ដដែល​បាន​ដក​កូនកាំបិត​គំរាម​ទៀត​នៅ​ពេល​ដែល​ពលរដ្ឋ​ចូល​ទៅ​ឃាត់ ទីបំផុត​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ចុង​កាំបិត​ដ៏​ស្រួច​នៅត្រង់​បំពងក​មែន​។

បច្ចុប្បន្ន​បើ​ទោះ​បី​ជា​ជនសង្ស័យ​មិន​ព្រម​ឆ្លើយ​សារភាព​តាម​ការ​បំភ្លឺ​ របស់​សាក្សី​យ៉ាងណាក៏ដោយ ក៏​សមត្ថកិច្ច​កំពុង​សុំ​គោលការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​ដើម្បី​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាកសួរ​បន្ត​៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services