Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយប្រើពូថៅកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់

បានផុស

នៅ

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកថ្មគោល ចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រើប្រាស់ពូថៅ កាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់។ ករណីនេះ បានកើតឡើងនៅថ្ងៃទី ២៨​ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលា​ម៉ោង ១២ ​និង​៣០នាទីត្រង់ នៅចំណុចបរិវេណវត្តនិគ្រោធ​រង្សី ក្នុងក្រុមទី ១ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង​។

ករណីហិង្សា ដោយចេតនាមានស្ថាទម្ងន់ទោស (កាប់ដោយពូថៅ) មួយនេះ គឺបានបង្កដោយជនស​ង្ស័យឈ្មោះ ម៉ា ណារិន ហៅ ស​ម្បត្តិ ភេទប្រុសអាយុ ៥៥ឆ្នាំ ស្នាក់​នៅ​ក្នុងបរិវេណវត្តនិគ្រោធរង្សីនេះតែម្តង។ ជនសង្ស័យ បានធ្វើ​សកម្មភាពយកពូថៅកាប់ទៅលើ ជនរងគ្រោះឈ្មោះ យ៉ម ព្រីង ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅ​ភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល បណ្តា​ល​ឲ្យរងរបួសត្រង់ខ្នង និងក្បា​លផ្នែកខាងក្រោយ (​របួសធ្ងន់) ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក​ថ្មគោល ដើម្បីសង្គ្រោះបន្ទាន់។

ដោយអនុវត្តតាមការណែនាំ របស់លោកឧត្តមសនីយ៍ទោ​ សាត​ គឹមសា​ន​ ស្នងការ ​នៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំ​បង​ ទើបលោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងជំនាញ សហការជា​មួយកម្លាំងនគរ​បាលប៉ុស្តិ៍រូងជ្រៃ ចុះដល់កន្លែងកើតហេតុធ្វើការបង្រ្កាប និងឃា​ត់ខ្លួនជនសង្ស័យឈ្មោះ ម៉ា ណារិន ហៅ សម្បត្តិ ភេទប្រុស និងដកហូតបានសម្ភារៈវត្ថុតាង ជាពូថៅផ្លែដែកដងឈើចំនួន១ និងបានបញ្ជូនទៅកាន់អធិការដ្ឋាន​នគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខស​មត្ថកិច្ច ជនសង័្សយបានឆ្លើយសារភាពថា​ មូលហេតុដែលខ្លួនធ្វើសកម្មភាពបែបនេះ ទៅលើជនរងគ្រោះ ដោយ​សារតែខឹងជ​នរងគ្រោះ សុំស្រាខ្លួនផឹកញឹកញាប់ពេក​ និងបានចោទប្រកាន់ថា ជ​នគ្រោះលួចមីរបស់ខ្លួន ផងដែរ។  បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរ​បាលស្រុក រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើ ម្បីចាត់ការតាមច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម