Connect with us

សន្តិសុខសង្គម

បង្ក្រាបករណី ជួញដូរគ្រឿងញៀនជិត ២៥ គីឡូ ឃាត់ខ្លួនជនសង្ស័យ ៣នាក់

បានផុស

នៅ

គ្រឿងញៀនជិត ២៥ គីឡូក្រាម ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបានករណីជួញដូរ និងឃាត់ខ្លួនបានជនសង្ស័យ ៣ នាក់ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅគោលដៅចំនួន ២។

​ដោយ​អនុវត្តតាម​បញ្ជា​នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ លោក​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាល​ថ្ងៃទី​ ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២១ វេលា​ម៉ោង​ ២០ និង​៣០​នាទី កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០) ដឹកនាំ​ដោយ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា​.​លោក​វរសេនីយ៍ឯក យឹម សែន​ឧ​ត្ត​ម លោក​វរសេនីយ៍ទោ ញ៉ុ​ង រស់​ប្រាថ្នា នាយករង​មន្ទីរ លោក វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ (​ក​១០) សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ២​គោលដៅ​ផ្សេងគ្នា។​

គោលដៅ​ទី​១: នៅ​ចំណុច ផ្លូវ​លេខ ១០៥ ជិត​ផ្សារ​បឹងត្របែក (​ផ្លា​ស្សា​) សង្កាត់​បឹង​ត្របែង ខណ្ឌចំការមន និង​គោលដៅ​ទី​២: ផ្ទះ​លេខ ៩៩ ផ្លូវ​ ១៤៦ ក្រុម​ ៣ ភូមិ​ ២ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ១.ឈ្មោះ តាំង លាក ភេទ​ប្រុស អាយុ​ ៦០ ឆ្នាំ ជនជាតិខ្មែរ ។ ២.ឈ្មោះ GOH SEOW SIAN ភេទ​ប្រុស កើត​ឆ្នាំ ១៩៥៣ ជនជាតិ សិង្ហ​បុរី កាន់​លិខិតឆ្លងដែន​លេខ K0447332B ។ ៣. ឈ្មោះ លី ជាង​ហ្វុ​ង ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ ជនជាតិវៀតណាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ​វត្ថុតាងដែលដកហូតបានរួមមាន -​អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​សុទ្ធ ២៤ គ​.​ក្រ ០៤២​ក្រាម, កេ​តា​មីន (KETAMIN) ទម្ងន់​សុទ្ធ ១១៨.៣៩​ក្រាម, ​កា​ទី​ណូន​(4CEC) ទម្ងន់​សុទ្ធ ១៧០.៥១ ក្រាម​។ សរុប សារធាតុ​ញៀន ទម្ងន់​សុទ្ធ ២៤ គ​.​ក្រ ៣៣០.៩០​ក្រាម​សារធាតុ​ផ្សំ ១ គ​.​ក្រ ០១០.១១ ក្រាម, ជញ្ជីង​ថ្លឹង ៥​គ្រឿង និង​ឧបករណ៍​កែច្នៃ​មួយ​ចំនួន​ធំ។ ចំពោះ​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​ខាងលើ សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣៩ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៥៧ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម