សន្តិសុខសង្គម
បំបែកសំបុកក្រុមចោរមួយក្រុមដកហូតម៉ូតូ៤គ្រឿង
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបក្រុមជនសង្ស័យចំនួន៣នាក់ជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្មក្នុងខេត្តពោធិ៍សាត់ និងបានដកហូតវត្ថុតាងម៉ូតូចំនួន៤គ្រឿង។
ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ផ្លូវជាតិលេខ៥ ចំណុចភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ១.ឈ្មោះ រិទ្ធ ដែន អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ២.ឈ្មោះ ឈម ពយ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ជនសង្ស័យទាំងពីរនាក់រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ និងទី៣.ឈ្មោះ យឿន ចាន់រ៉ា អាយុ៣៥ឆ្នាំ មានមុខរបរលក់ម៉ូតូ និងជាអ្នកទទួលផលចោរកម្ម រស់នៅភូមិគល់ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
សមត្ថកិច្ចបានបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបនេះ នៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី២៧ ខែវិច្ឆិកានៅចំណុចផ្លូវជាតិលេខ៥នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់មានជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងបានមកលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1A5134 ជារបស់ឈ្មោះ ឡាយ គន្ធា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ-សង្កាត់ កើតហេតុខាងលើ នៅពេលម្ចាស់ចតម៉ូតូទុកចោលមិនបានដកសោចេញ ហើយសមត្ថកិច្ចជំនាញ បានស្រាវជ្រាវ រហូតរកឃើញម៉ូតូដល់ទៅ៣គ្រឿងបន្ថែមទៀត។
ជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងម៉ូតូ៤គ្រឿង ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួននិងនាំមកស្នងការដ្ឋាននគរបាលខេត្តសាកសួរនិងកសាងឯកសារបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ២២ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ