តុលាការបើកការសាកសួរជនសង្ស័យដែលចោទលោក ជា សុផារ៉ា ថាពុករលួយ និងមានស្នេហាជាមួយប្រពន្ធគេ
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

តុលាការបើកការសាកសួរជនសង្ស័យដែលចោទលោក ជា សុផារ៉ា ថាពុករលួយ និងមានស្នេហាជាមួយប្រពន្ធគេ

បានផុស

នៅ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ នៅ​ថ្ងៃទី ២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ នេះ បាន​បង្គាប់​ឱ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​សនាំខ្លួនជនជាប់ចោទ ឈ្មោះ គង់ ឃៀង មកកាន់តុលាការ ដើម្បីបើកការសាកសួរបន្ថែមពាក់ព័ន្ធនឹងបទល្មើសបរិហារកេរ្តិ៍លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ គង់ ឃៀង ត្រូវបាន​សមត្ថកិច្ច​ចាប់​ និង​បញ្ជូន​ខ្លួន​ទៅ​ឃុំឃាំង​នៅពន្ធនាគារ​ព្រៃ​ស ក្រោយពី​បុគ្គល​រូបនេះ បាន​បង្ហោះ​វីដេអូ​ចំនួន​ពីរ ចោទ​រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី ​នគររូបនីយកម្ម​ និង​សំណង់ លោក ជា សុផារ៉ា ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​មាន​ទំនាក់ទំនង​ស្នេហាជាមួយ​ប្រពន្ធ​គេ​។

តាមរយៈវីដេអូឃ្លីប លោក គង់ ឃៀង បានិយាយថា​៖ «​ស្ត្រី​ដែល​លោក ជា សុផារ៉ា កំពុង​ទាក់ទង​មិនមែន​នៅ​លីវ​ទេ ក៏​មិនមែន​មេម៉ាយ​ដែរ គឺ​នាង​មាន​ប្ដី ហើយ​មាន​កូនស្រី ខ្ញុំ​សូម​មិន​បង្ហាញ​ឈ្មោះ​ប្ដី​ទេ ​ព្រោះ​ទុក​មុខ​ឱ្យ​បុរស​ដូចគ្នា ព្រោះ​គ្នា​វា​រងគ្រោះ​ទៅហើយ​គេ​មក ឆក់​ប្លន់ ប្រពន្ធ​របស់ខ្លួន នៅ​នឹង​មុខតែ​ដោយសារ​គេ​មានអំណាច​ធំ​ពេក ខ្លួន​ជាម​នុស្ស​តូចតាច​មិនមានអី​តតាំង ខ្មែរ​យើង​គេ ហៅថា​ធ្វើជា​អាវែក គេ​មក​ឆក់​ប្លន់​ក៏​មិនដឹង​ធ្វើ​ម៉េច​ដែរ»។ ចំពោះការលើកឡើងបែបនេះ តុលាការក្រុងភ្នំពេញ ​បាន​ចោទប្រកាន់​លោក គង់ ឃៀង ពីបទ «​បរិហារកេរ្តិ៍ និងញុះញង់ឱ្យមាន​ការរើសអើងចំពោះ​ថ្នាក់ដឹកនាំ​»​៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៧ នាទី មុន

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សម្របសម្រួល​ផ្ទៃក្នុង ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ឲ្យ​បាន​ត្រឹមត្រូវ​

ព័ត៌មានជាតិ២៧ នាទី មុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​

ព័ត៌មានជាតិ៣៣ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៤ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

នយោបាយ៤ ម៉ោង មុន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ខិតខំ ដើម្បី​ឲ្យ​បក្ស​រាជានិយម​នេះ មាន​សម្លេង​ឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services