Connect with us

សន្តិសុខសង្គម

មិនទាន់បានមួយឆ្នាំផង ផ្លូវ ១ ខ្សែ នៅស្រុកអង្គរជុំ កំពុងរងការខូចខាត ដោយរថយន្តធ្វើអាជីវកម្មធុនធំ

បានផុស

នៅ

ផ្លូវ ១ ខ្សែ នៅក្នុងខេត្តសៀមរាប ត្រូវបានរងការខូចខាតយ៉ាងដំណំ ដោយសាររថយន្តធ្វើអាជីវកម្មធុនធំដឹកអីវ៉ាន់ និងថ្ម ដឹកលើសទម្ងន់កំណត់។

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​ពោល​ពាក្យ​ក្នុងការ​សោកស្តាយ​ចំពោះ​ផ្លូវ​មួយខ្សែ ដែល​ពួកគាត់​អាស្រ័យ​ទៅមក​ក្នុងការ​ធ្វើដំណើរ​លើផ្លូវ​មួយ​ខ្សែ​នេះ ពី​ស្រុក​អង្គរជុំ ទៅកាន់​ស្រុក​ពួក ដែល​បាន​ស្ថាបនា បាន​រួចរាល់​រយៈពេល​ជាង​មួយឆ្នាំ ហើយ​ពេលនេះ​ត្រូវ​រថយន្ត​ធុន​ធំ ធ្វើ​អាជីវកម្ម​ដឹក​ថ្ម​ឆ្លងកាត់​ទៅមកធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ផ្លូវ​មួយ​ខ្សែ​នេះ ដែលមាន​ប្រវែង​ប្រមាណ ២៥​គីឡូម៉ែត្រ។ ពេលបច្ចុប្បន្ន​ ផ្លូវ​មួយ​ខ្សែ​នេះ ត្រូវបាន​រង​ការខូចខាត​ជា​បណ្តើរៗ ដោយ​ការដឹកជញ្ជូន​លើស​ទម្ងន់ របស់​រថយន្ត​ធំៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ ក៏បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា ក្នុង​រយៈពេល​កន្លងមក រថយន្ត​ដឹកជញ្ជូន​ថ្ម​ទាំងនេះ បានធ្វើ​ចរាចរណ៍​ដឹក​ថ្ម តាមផ្លូវ​ពី​ស្រុក​អង្គរធំ មកកាន់​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ដែលជា​ទីតាំង​ការដ្ឋាន​កិន​ថ្ម របស់​ក្រុមហ៊ុន។ តែ​ផ្លូវ​មួយ​ខ្សែ​ចេញពី ស្រុក​អង្គរធំ ទៅកាន់​ឃុំ​ស្វាយស ស្រុក​វ៉ារិន​ ត្រូវបាន​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ដែល​មិន​អាចធ្វើ​ចរាចរណ៍​ក្នុងការ​ដឹកជញ្ជូន​ថ្ម បាន​លឿន​ដូច​ចិត្ត​របស់​ក្រុម​អ្នកបើកបរ ក្រុម​រថយន្ត​ក៏បាន​បែរ​មក​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​តាមផ្លូវ​មួយ​ខ្សែ​នេះ វិញ ក្រោយពេល​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​ស្ថាបនា​ផ្លូវ​ចាក់​ក្រាល​កៅស៊ូ ត​ភ្ជាប់​ពី​ឃុំ​តា​សោមទៅ​ឃុំ​គោក​ដូង​បាន​រួចរាល់ បាន​បណ្តាល​ឲ្យ​ផ្លូវ​មួយ​ខ្សែនេះ ​រង​ការខូចខាត​ជា​បន្តបន្ទាប់ ដោយ​ការផ្ទុក​លើស​ទម្ងន់។

​តាម​ការបញ្ជាក់​របស់​លោក ខេង ញ៉ុ​ល ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​ឲ្យ​ដឹង​ក្នុងពេល​ថ្មីៗ​នេះ​ថា ផ្លូវ​មួយ​ខ្សែ​ពី ស្រុក​ពួក ទៅ​ស្រុក​អង្គរ​ជុំនោះ គឺជា​អំណោយ​របស់​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ហើយ​ផ្លូវ​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ឃុំ​តា​សោម ទៅ​ឃុំ គោក​ដូង ជា​គម្រោង​អភិវឌ្ឍន៍ជនបទ ។ លោក​បាន​បញ្ជាក់ថា ចំពោះ​ផ្លូវ​អភិវឌ្ឍន៍ជនបទ គឺ​ត្រូវ​បានកំណត់​ឲ្យ​ដឹកជញ្ជូន ដោយ​ផ្ទុកទំនិញ​មិន​ឲ្យ​លើសពី​២៥​តោន​នោះឡើយ ។ តែ​ដោយ​ការបំពាន​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​បាន​ផ្ទុកទំនិញ​លើ​ការកំណត់ពី​បទដ្ឋាន​នៃ​ផ្លូវ​ជនបទ ព្រមទាំង​បំពាន​ក្នុង​ការបុក​បំបាក់​រនាំង​កំណត់​កម្ពស់ និង ទំហំ​រថយន្ត​ដែល​បានដាក់​ហាមឃាត់​ នៅតាម​ដងផ្លូវ​នេះ​ទៀតផង។

លោក​បាន​ឲ្យ​ដឹងផង​ដែរ​ថា ចំពោះ​ផ្លូវ​ពី​ស្រុក​អង្គរធំ​ទៅ​ឃុំ​ស្វាយសរ ស្រុក​វ៉ារិន​នោះ ក៏​រងគ្រោះ​ដោយ ការបំផ្លិចបំផ្លាញ​រប​ស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ថ្ម​ ហើយ​នៅពេល​ថ្មីៗ​នេះ​ក្រុមការងារ​អន្តរក្រសួង​បាន​ចុះមក ពិនិត្យមើល ធ្វើការ​វាយតម្លៃ ដើម្បី​ធ្វើការ​ស្ថាបនា​ឡើងវិញ។ លោក​ក៏បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ផ្លូវ​មួយ​ខ្សែ​ពី​ស្រុក​អង្គរធំ ទៅ​ឃុំ​ស្វាយសរ​ ក្រសួង​បានដាក់​ធ្វើការ​ដេញថ្លៃ តែ​ពុំមាន​ក្រុមហ៊ុន​ណា​ហ៊ាន​ធ្វើការ​ដេញថ្លៃ​ឡើយ ដោយ​ចំណោទ បញ្ហា ចំពោះ​រថយន្ត​ដឹកជញ្ជូន​ថ្ម មិន​គោរព​ទៅតាម​បទដ្ឋាន​ផ្លូវ​ដែល​បានកំណត់​នោះឡើយ។ លោក​បាន​បញ្ជាក់ថា ចំពោះ​ការថែទាំ​ផ្លូវ​ទាំងនេះ គឺជា​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ស្រុកឃុំ ដែលជា​ម្ចាស់​សមិទ្ធផល​ទាំងនេះ៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម