Connect with us

សន្តិសុខសង្គម

អគ្គិភ័យសម្លាប់ប្ដីប្រពន្ធវ័យចំណាស់ពីរនាក់នៅខណ្ឌកំបូល

បានផុស

នៅ

ប្ដីប្រពន្ធវ័យចំណាស់ពីរនាក់ត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបន្ទាប់ពីមានអគ្គិភ័យឆាបឆេះក្នុងផ្ទះ។ ករណីគ្រោះអគ្គិភ័យបណ្ដាលឲ្យមានមនុស្សស្លាប់នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​យប់​រំលងអធ្រាត្រ​ ឈានចូល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​បុរី​គឹម​សាន្ត ភូមិ​តា​កេ​រ្តិ៏ សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ឲ្យ​ដឹងថា​ ម្ចាស់ផ្ទះ​ជា​ប្តី​មានឈ្មោះ សុផល អាយុ​៦០​ឆ្នាំ​ជាង ជនជាតិខ្មែរ មុខរបរជាមន្ត្រីរាជការ រីឯ​ប្រពន្ធ​មានឈ្មោះ​ សុខ ខុម​ អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​ចេញពី​ក្នុងផ្ទះ​លាយ​លំ​ជាមួយផ្សែង​ហ៊ុយ​ និង​ឮ​សំឡេងម្ចាស់ផ្ទះ​ស្រែក​ឲ្យ​គេ​ជួយ​ផង​ភ្លើង​ឆេះ​ផ្ទះខ្ញុំ​ហើយ។ ភ្លាមនោះ​ប្រជាព​រដ្ឋ​ដែលមាន​ផ្ទះ​នៅ​ជិត​នោះបាន​នាំគ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​មកជួយ​បាញ់​ពន្លត់​តែ​មិន​រលត់ ក៏បាន​រា​ការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចេញ​រថយន្ត​មក​បាញ់​ជួយ​ពន្លត់​និង​ជួយសង្គ្រោះ​ម្ចាស់ផ្ទះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ តែ​អកុសលជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់​ជា​បន្តបន្ទាប់។​

បើតាម​សមត្ថកិច្ច​ជំនាញ​បានដឹងថា គ្រោះ​អគ្គីភ័យ​នេះ​ផ្ដើម​ចេញពី​ឆ្លង​ចរន្ត​អគ្គិសនី ព្រមទាំងឆេះ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះទាំងស្រុង៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម