ឆក់កាបូបបានសម្រេច ២ លើក ទីបំផុតជាប់ខ្នោះប៉ូលិសទាំងអស់
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ឆក់កាបូបបានសម្រេច ២ លើក ទីបំផុតជាប់ខ្នោះប៉ូលិសទាំងអស់

បានផុស

នៅ

មុខសញ្ញាសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល តាមស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច​ចំនួន​២​លើក រួចមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​ ២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ៧ និង ២០​ នាទីយប់ នៅ​ចំណុច​ក្រុមទី ​១៧ ភូមិ​ឆ្កែ​កូន ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល មាន​ករណី​ឆក់​កាបូប​លុយ​មួយ​បាន​កើតឡើង​បង្កដោយ​ជនសង្ស័យ​មិន​ស្គាល់​សញ្ញាណ​ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1AJ.9243 បានធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​របស់​ជនរងគ្រោះ​ឈ្មោះ កែវ នាង​តេនៈ ភេទ​ស្រី អាយុ​ ២២ ​ឆ្នាំ រស់នៅ​ភូមិ​ឆ្កែ​កូន ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល យក​អស់ទ្រព្យ​សម្បត្តិ​រួមមាន លុយ​ខ្មែរ​ចំនួន​ ៤៧ ​ម៉ឺន​រៀល និងលុយ​បាត​ចំនួន ១ ម៉ឺន​បាត​ ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់។​

​លុះដល់​ថ្ងៃទី​២៩ ខែឆ្នាំ ដដែល វេលា ម៉ោង​ ៥ ទៀបភ្លឺ នៅ​ចំណុច​ក្រុមទី​ ១០ ភូមិ​កៀន​កែស​ ១ ឃុំ​គោក​ឃ្មុំ​ ស្រុក​ថ្មគោល ក៏មាន​ករណី​ឆក់​កាបូប​លុយ​ចំនួន​០១​លើក​ទៀត បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​សញ្ញាណ​ចំនួន​ ០២​ នាក់​ ជិះ​ម៉ូតូ​ ០១ ​គ្រឿង ​មិន​ស្គាល់​ម៉ាក​និង​ស៊េរី​បានធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​របស់​ជនរងគ្រោះ​ឈ្មោះ គឹម សុឃឿន ភេទ​ស្រី ​អាយុ​ ៣៩ ​ឆ្នាំ រស់នៅ​ភូមិ​កៀន​កែស​២ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល យក​អស់ទ្រព្យ​សម្បត្តិ​រួមមាន ប្រាក់​ខ្មែរ​ចំនួន​ ៦០​ ម៉ឺន​រៀល ប្រាក់​ដុល្លារ​ចំនួន​ ២០០ ​ដុល្លារ​ កាត​ទូរស័ព្ទ​ចំនួន​ ៣០​ ដុល្លារ ទូរស័ព្ទ​ដៃ​ចំនួន​ ១ ​គ្រឿង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ០១​ សន្លឹក​ និងប័ណ្ណ​ចាក់​វ៉ាក់សាំង​ចំនួន​ ០១ ​សន្លឹក​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បានធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ រហូតដល់​ថ្ងៃទី​៣០ ខែឆ្នាំ ដដែល វេលា​ម៉ោង ៩ និង ៣០​នាទី យប់​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ចំនួន​ ០១​ នាក់​ឈ្មោះ ឆុំ ចិ​ត្រា ភេទ​ប្រុស អាយុ ២០ ​ឆ្នាំ រស់នៅ​ភូមិ​អូរ​តាន​ប់ សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង និង​ដកហូត​បាន​សម្ភារៈ​រួមមាន​ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ ២០១៥ ពាក់​ស្លាក​លេខ​បាត់ដំបង​1AJ. 9243 កាត​ទូរស័ព្ទ metfone៥០០០៛​ ចំនួន ៤​សន្លឹក, កាត​ទូរស័ព្ទ metfone ១​ ដុល្លារ​ចំនួន ២​សន្លឹក​ ​កាត​ទូរស័ព្ទ​ស្មា​ត ​១​ ដុល្លារ​ចំនួន​ ០១​ សន្លឹក និង​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ ។​

​ក្រោយពេល​សាកសួរ កម្លាំង​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ទៀត ឈ្មោះ សួន ណា​រ័ត្ន ហៅ ប៉ាវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ និង ឈ្មោះ រុន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ព្រលាន សង្កាត់​ក្បាល​ព្រលាន ក្រុងប៉ៃលិន។ បច្ចុប្បន្ន​ជនសង្ស័យ​ជំនាញ​ឃាត់ខ្លួន​នៅក្នុង​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រមុខ​ការ​ទូត​កម្ពុជា​-​វៀតណាម ប្តេជ្ញា​ធ្វើការ​ជាមួយគ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​ព្រំដែន​គោក​ដែល​នៅ​សេសសល់

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកវិជ្ជមានអូមីក្រុង អាចព្យាបាលនៅតាមផ្ទះ សណ្ឋាគារ និងនៅតាមស្ថានទូត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ចេញអាល់ប៊ុមទោលដំបូង Lisa បំបែក​កំណត់ត្រាដល់ទៅ ៣ ផ្អើលពិភពលោក

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ម៉ម ប៊ុនហេង អំពាវនាវពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង និងអ្នកដែលត្រូវចាក់ដូសជំរុញ សូមទៅចាក់ឲ្យបានគ្រប់គ្នា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងសុខាភិបាល ហាមចែកចាយ ឬលក់ឱសថបុរាណ D AORA DETOX ដោយសារគ្មានលេខបញ្ជិកា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services