Connect with us

សន្តិសុខសង្គម

ប៉ូលិសថៃ ឃាត់ខ្លួនស្ត្រីខ្មែរម្នាក់ ពាក់ព័ន្ធលុយខ្មៅ ជាង ៥ លានបាត

បានផុស

នៅ

ស្ត្រីខ្មែរម្នាក់ វ័យ៤៥ឆ្នាំ ត្រូវកម្លាំងប៉ូលិសខេត្តឈុនបុរី សហការ​ជាមួយ​ប៉ូលិស​ប្រឆាំង​បទល្មើស​តាមបែប​បច្ចេកវិទ្យា ខេត្ត​ស្រះកែវ ធ្វើការឃាត់ខ្លួនទាំងរំលងអធ្រាត្រ បន្ទាប់ពីមានការសង្ស័យ​ទៅលើទឹកប្រាក់ដ៏ច្រើនលើសលុប ដែលស្ត្រីរូបនេះបានដកតាមទូរ ATM។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា កន្លងទៅនេះ កម្លាំង​សមត្ថកិច្ច​ខេត្ត​ចំនួន​ ២ ខាងលើ បាន​តាម​ស្រាវជ្រាវ​មុខសញ្ញា​មួយ ដែល​បាន​ដក​លុយ​សុទ្ធ​ចេញពី​ទូរ អេ​ធី​អឹម ក្នុង​បរិវេណ​ផ្សារ​រោង​ក្លឿ ស្ថិតក្នុង​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ដែលមាន​ទឹកប្រាក់ ៩​សែន​បាត​។​

​ក្រោយពី​បាន​ស្រាវជ្រាវ​រយៈពេល​យ៉ាងខ្លី​រួចមក សមត្ថកិច្ច​បាន​ឈានដល់​ការឃាត់ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ សោម សុភា​វ៉ាន់ឌី អាយុ ៤៥ ឆ្នាំ ជា​ជនជាតិខ្មែរ កាន់​ប៉ាស្ព័រ​លេខ ១៣៥១០២២ ដោយ​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា លុយ​ទាំងនេះ​ គឺអាច​ជា​លុយ​បានមកពី​អំពើ​ទុច្ចរិត និង​អាចមាន​អ្នកពាក់ព័ន្ធ​បន្ថែមទៀត​នៅ​ខេត្ត ឈុន​បុរី និង​ខេត្ត សមុទ្រសា​ខន​។​

​បន្ទាប់ពី​បាន​សុំ​គោលការណ៍​ព្រះរាជអាជ្ញា​រួចមក កម្លាំង​បាន​ចូលទៅក្នុង​ក្រុមហ៊ុន​មួយ​របស់​ស្ត្រី​ខាងលើ នៅក្នុង​ផ្សារ​រោង​ក្លឿ ព្រមទាំង​បាន​រកឃើញ​របស់រប​រពាក់​ព័ន្ធ​មួយចំនួន​រួមមាន លុយ​សុទ្ធ​ចំនួន ៤.២០០ ០០០ បាត សៀវភៅ​ធនាគារ ៤ ច្បាប់ កាត ATM សម្រាប់​ដក​លុយ ចំនួន ១៦ សន្លឹក និង វិក្កយបត្រ​វេរ​ប្រាក់ ចំនួន ៣ សន្លឹក​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ស្ត្រី​រូបនេះ​បាន​សារភាពថា លុយ និង​របស់​ទាំងនេះ គឺជា​របស់​ស្ត្រី​ខ្មែរ​ម្នាក់ទៀត​ឈ្មោះ ហេង ម៉េ​ត ជា​អ្នកបញ្ជា​ឲ្យ​ប្រើ​ប្រាស់​កាត ATM ដើម្បី​ចុច​ដក​លុយ ដែល​បាន​ពី​ការបោកប្រាស់​តាម COUNTER របស់​ធនាគារ​ផ្សេងៗ ដោយ​ស្ត្រី​ឈ្មោះ ហេង ម៉េ​ត ឲ្យ​ទុក​លុយ​នេះ​សិន លុះ​បាន ២ ទៅ ៣ ថ្ងៃ​ទើប​ឲ្យ​ផ្ញើ​ទៅ​ស្រុក​ខ្មែរ​ម្តង ទៅតាម​ទឹក​លុយ​ដែល​ដក​បាន តិច​ឬ​ច្រើន​។​

​ប៉ូលិស​ថៃ​កំពុង​សន្និដ្ឋានថា លុយ​ទាំងនេះ ប្រាកដជា​លុយ​ដែល​បាន​ពី​ផ្លូវ​ងងឹត ឬ​ជាការ​ឆបោក​តាមរយៈអន​ឡាញ ដោយ​បច្ចុប្បន្ននេះ ប៉ូលិស​ថៃ​បាន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​អធិការដ្ឋាន ស្រុក​ខ្លង​លឹក ដើម្បី​សាកសួរ និង​ស្រាវជ្រាវ​បន្ត៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម