Update៖ ឆេះក្លិបអេលីតនៅខេត្តសៀមរាប បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ និងរបួសធ្ងន់ម្នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

Update៖ ឆេះក្លិបអេលីតនៅខេត្តសៀមរាប បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ និងរបួសធ្ងន់ម្នាក់

បានផុស

នៅ

ឆ្លងចរន្តអគ្គិសនីនៅក្នុងអគារផ្សារទំនើបអាស៊ីផ្លាហ្សា និងភោជនីយដ្ឋានអេលីត ជាន់ក្រោមដី បណ្តាលឲ្យថប់ដង្ហើបស្លាប់មនុស្សចំនួន ៣ នាក់ និងរបួសម្នាក់។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​ ១៩ ​និង​ ៣០​ នាទី​ កាលពី​ថ្ងៃទី​ ១​ ខែធ្នូ ឆ្នាំ​ ២០២១ ​ហើយ​រលត់​ទៅវិញ​វេលា​ម៉ោង​ ២២ និង ៥០​ នាទី​ស្ថិត​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ឆេះ​អគារផ្សារ​ទំនើប​អាស៊ី​ផ្លា​ហ្សា និង​ភោជនីយដ្ឋាន​អេ​លី​ត ជាន់​ក្រោម​ដី នេះ​បណ្តាល​ឲ្យមនុស្ស​ ៣ នាក់បានស្លាប់ និងរងរបួសម្នាក់ ​ទី​១.ឈ្មោះ​ អ៊ឹង ស៊ឹម ភេទ​ប្រុស ​អាយុ​ប្រហែល ៤២ ​ឆ្នាំ រស់នៅ​ភូមិបន្ទាយ​ឈើ សង្កាត់​ទឹក​វិល មុខរបរ​សន្តិសុខ​ក្លឹប អេ​លី​ត​(​ដល់​ពេទ្យ​ខេត្ត​ស្លាប់​)​, ​ទី​២. ឈ្មោះ ធី មេសា ហៅ​ក្រៅចិត្ត ភេទប្រុស អាយុ ៣៦ ​ឆ្នាំ រស់នៅ​ភូមិ កន្ត្រក សង្កាត់ស្វាយ​ដ​ង្គ មុខរបរសន្តិសុខ ស្លាប់​នៅ​កន្លែងកើតហេតុ, ទី​៣. ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ ២៦ ​ឆ្នាំ រស់នៅ​ភូមិខ្នា សង្កាត់ជ្រាវ មុខរបរអ្នកចំរៀង ស្លាប់​នៅ​កន្លែងកើតហេតុ, ​ទី​៤.ឈ្មោះ ប្រាក់ សុ​ភ័​ណ្ឌ ភេទ ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​បន្ទប់​ជួល​ភូមិ តាភុល មុខរបរ DJ ក្លឹប​អេ​លី​ត (​កំពុង​សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​ខេត្ត​)​។ សមត្ថកិច្ច​បន្ថែមថា ករណីនេះ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ​១០ ​គ្រឿង​។ ម្ចាស់​អាគារ​ផ្សារ​ទំនើប​អាស៊ី​ផ្លា​ហ្សា និង​ភោជនីយដ្ឋាន​អេ​លី​ត ជាន់​ក្រោម​ដី មានឈ្មោះ តោ សីហា ភេទ​ប្រុស​ អាយុ​ ៣៦ ឆ្នាំ រស់នៅ​ទីតាំង​ខាងលើ​។

លោក ​នួន ​ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ករណីនេះ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​រុករក​ជនរងគ្រោះ​នៅក្នុង​ក្លឹប​អេ​លី​ត ទាំងយប់ ហើយ​លោក​ ទា សីហា អភិបាលខេត្ត​សៀមរាប បាន​នៅ​រង់ចាំ​តាមដាន​មើល​លទ្ធផល​ ដែល​សមត្ថកិច្ច​រុករក​ទាំងយប់​​ផងដែរ​។ ​លោក​បន្តថា លទ្ធផល​រុក​ទាំងយប់​ គឺ​មនុស្ស​ស្លាប់​៣​នាក់ និង​របួសធ្ងន់​ម្នាក់ ហើយ​ថ្នាក់ដឹកនាំ​នៃ​ខេត្តសៀមរាប ពិតជា​មានការ​សោកស្តាយ​ចំពោះ​គ្រោះ​អគ្គិភ័យ​នេះ​យ៉ាងខ្លាំង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​នៅ​ទីតាំង​ខាងលើ​ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនរងគ្រោះ​។​លោក​បន្តថា ចំពោះ​វិធាន​ការបន្ត​យ៉ាងណា​នោះ​សមត្ថកិច្ច​សុំ​ធ្វើការ​សិន​៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

មេ ONE នឹង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​៥​ម៉ឺន​ដុល្លារ​អាមេរិក​គ្រប់​ព្រឹត្តិការណ៍​ប្រកួត

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ជាង​៣​ម៉ឺន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣

ជំនឿ៧ ម៉ោង មុន

ខែ ​៤នេះ ជួបសំណាងអាក្រក់ខ្លាំងជាងគេ នាដើមឆ្នាំ២០២២

នយោបាយ៧ ម៉ោង មុន

គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ទទួលបាន​ពាក្យបណ្តឹង​ចំនួន​២៦​បណ្តឹង​

ព័ត៌មានជាតិ៨ ម៉ោង មុន

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជាទី​តាំង​ដ៏​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​យ៉ាងខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services