Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជិះម៉ូតូបុកនិងវាយលើសមត្ថកិច្ច

បានផុស

នៅ

កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹង បាន​ឃាត់​ក្រុមជនសង្ស័យចំនួន​៣​នាក់ ក្នុងចំណោម​បក្ខពួក​ចំនួន​១២​នាក់​ដែល​ជិះម៉ូតូ​អូស​ជើង ជិះ​ម៉ូតូ​បុក​សមត្ថកិច្ច​ និង​យក​មួក​ការពារ​វាយ​មកលើ​សមត្ថកិច្ច​ប​ណ្តា​ល​ឲ្យ​រងរបួស​។ ការឃាត់នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១ នៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ដែលឃាត់ខ្លួនមាន ទី​១-​ឈ្មោះ ឌុល សុខលាភ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ម៉ា​នី ឃុំ​តា​កុក ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ទី​២-​ឈ្មោះ ទូច ដេវីត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អូរ​ម៉ា​នី ឃុំ​សំរោង ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។ ទី​៣-​ឈ្មោះ បន ព​ឡុ​ត ភេទប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​រស់នៅភូមិបរ​តាំង​ស៊ូ សង្កាត់ប​រយ៉ា​ខា​ ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន និង​បក្ខពួក​ចំនួន៣​ម៉ូតូ​មាន​គ្នា​ចំនួន​០៩​នាក់​ទៀត​បានគេច​ខ្លួន​បាត់​។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូ​ចំនួន​០២​គ្រឿង ម៉ាក Honda dream ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ប៉ៃលិន 1C-7387 និង​ម៉ាក scoopy ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង 1AQ-3131​។​

​ជនសង្ស័យ​ទាំង៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅអធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ​ចំណែកជនសង្ស័យ​ដែលគេច​ខ្លួន​កម្លាំង​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេតបន្ត ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម