Connect with us

សន្តិសុខសង្គម

ចាប់​រថយន្ត​ដឹក​​ស្រាបៀ និងបារីផលិត​នៅ​កម្ពុជា គេចពន្ធចូលទឹកដីថៃ

បានផុស

នៅ

ទាហាន​ថៃ​បាន​ចាប់បាន​ស្រាបៀរដែលផលិតនៅកម្ពុជា រួមជាមួយបារីមួយចំនួន តាមរយ:រថយន្តមួយគ្រឿង ខណ:ដែលអ្នកបើកបរព្យាយាមគេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច។

នៅវេលាម៉ោងប្រមាណ ៧ និង ៣០ នាទី ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរយលេខ១៣ បានដាក់ឈរជើងនៅចំណុចខ្លងក្លាង ស្ថិតក្នុងស្រុកថាតាក់កៀប ខេត្តឆ:ឈើងសៅ ជាប់ព្រំប្រទល់ខេត្តស្រះកែវ ដើម្បីត្រួតពិនិត្យមើលបទល្មើសនានា ពិសេសគឺសង្គេតទៅលើទំនិញគេចពន្ធ ដែលនាំចូលទៅក្នុងប្រទេសថៃខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានការសង្ស័យទៅលើរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ពាក់ស្លាកលេខ បាងកក ១៩៧៣ រួចមក សមត្ថកិច្ចក៏បានឃាត់ដើម្បីត្រួតពិនិត្យ។ ជាក់ស្តែងនៅគូទរថយន្ត គេបានរកឃើញស្រាបៀរ ហ្គេនបឺត ចំនួន ២១ កែស ស្រាបៀរអាន់ឆ័រ ចំនួន១០កែស ស្រាបៀរឆ្មាខ្មៅ ចំនួន៥កែស និងបារីចំនួន ១៣ សុង ដែលជាទំនិញគេចពន្ធ ចេញតាមច្រករបៀងពីកម្ពុជា។

អ្នកបើកបរបានសារភាពថា បានទិញពីផ្សារក្នុងស្រុកសយដាវ ខេត្តច័ន្ទបុរី ដែលនៅជាប់និងព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីយកទៅលក់បន្តនៅខេត្តឈុនបុរី ប៉ុន្តែក៏ត្រូវសមត្ថកិច្ចចាប់បាន។

បច្ចុប្បន្នអ្នកបើកបររួមទាំងទំនិញទាំងអស់នេះ សមត្ថកិច្ចបានប្រគល់ទៅអោយសាខាគយ ភ្នំសារ:ខាម ក្នុងខេត្ត​ឆ:ឈើងសៅ ​ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម