Connect with us

សន្តិសុខសង្គម

បើកការស៊ើបសួរបុរសកាណាដាបន្ថែម ពាក់ព័ន្ធករណីគ្រឿងញៀន ១៦៧ គីឡូ

បានផុស

នៅ

ក្រោយពីឃាត់ខ្លួនបុរសសញ្ជិតកាណាដា ដើមកំណើតចិន ពាក់ព័ន្ទករណីគ្រឿង ១៦៧ គីឡូ នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានស៊ើបសួរបន្ថែមទៀតលើករណីគ្រឿងញៀនដល់ច្រើននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈ្មោះ FU YONG QING ភេទ​ប្រុស សញ្ជាតិ​កាណាដា ដើមកំណើត​ចិន កើត​ថ្ងៃទី​ ១១ ខែវិច្ឆិកា ឆ្នាំ​១៩៦៩ ​កាន់​លិខិតឆ្លងដែន​ការ​ណា​ដា លេខ AC790143 ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​បញ្ជូនមក​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី ០២ ខែ​ធ្នូ ឆ្នាំ​ ២០២១​ នេះជា​នីតិវិធី​ស៊ើបសួរ​បន្ថែម និង​បើក​កញ្ចប់​គ្រឿងញៀន​ទៅលើ​សំណុំរឿង​គ្រឿងញៀន​ទម្ងន់​ ១៦៧​ គីឡូក្រាម ដែល​សមត្ថកិច្ច​កម្ពុជា​ទើប​បង្ក្រាប​បាន​ថ្មីៗ​នេះ។ ជនជាប់ចោទ ​ត្រូវបាន​ចៅក្រម​តុលាការ​សាកសួរ​តាំងពីព្រឹក​រ​ហូ​តថល់​ម៉ោង​១២​ទើប​បញ្ចប់ និង​បញ្ជូន​ទៅកាន់​ពន្ធនាគារ​វិញ។

កាលពី​ថ្ងៃទី ២៧ ខែតុលា ដល់​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ សមត្ថកិច្ច​នៃ​មន្ទី​រប្រឆាំងបទល្មើស​គ្រឿងញៀន ចូលរួម​សហការ​ជាមួយ​កម្លាំង​ជំនាញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប​ឧក្រិដ្ឋជន​រក្សាទុក ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ៣ ​គោលដៅ ផ្សេងគ្នា​ជា​បន្តបន្ទាប់ នៅរាជ​ធានី​ភ្នំពេញ។

ក្នុងនោះ គោលដៅ​ទី​១ នៅ​ចំណុច​ក្រុមហ៊ុន​ដឹកជញ្ជូន អ៊ិច​ប្រេ​ស ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ។ គោលដៅ​ទី​២ នៅ​ចំណុច​បន្ទប់​លេខ ៤១២១ ខុន​ដូ​ជិត​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។ គោលដៅ​ទី​៣ នៅ​បន្ទប់ 13AD និង 13AE ខុន​ដូរ PROVENCE ផ្លូវ​លេខ​៣០២ សង្កាត់​បឹង​កេងកង។ វត្ថុតាង​ដកហូតបានរួមមាន អ៊ិ​ច​ស្តា​ស៊ី​គ្រាប់ ​(MDMA) ពណ៌​ផ្កាឈូក ៨៥,៩២២ ​គ្រាប់ ស្មើ​ទម្ងន់ 28,354.54g , អ៊ិ​ច​ស្តា​ស៊ី​គ្រាប់​ (MDMA) ពណ៌​ប្រផេះ ១៥៤,៤៧៤​ គ្រាប់ ស្មើ​ទម្ងន់ 60,244.99g ។ អ៊ិ​ច​ស្តា​ស៊ី​ម្សៅ​ (MDMA) កញ្ចប់​រូប​សេះ F3 ទម្ងន់ 50,022.72g, អ៊ិ​ច​ស្តា​ស៊ី​ក្រាម​(MDMA) ទម្ងន់ 24,700.81g ។ នី​មេ​តា​ហ្សា​ប៉ា​ម​ (Nimetazepam) ៩,៧៥០​គ្រាប់ ស្មើ​ទម្ងន់ 1,733.40g ។ មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ 98.97g ។ កេ​តា​មីន (Ketamine) 2,320g (​សរុប​រួម ១៦៧ គ​.​ក្រ ៤៧៥.៤៣​ក្រាម​) និង​ចាប់យក​សម្ភារៈ អាវុធខ្លី ១​ដើម (​គ្រាប់ ៦) ជញ្ជីង ១ ​គ្រឿង រថយន្ត ១ ​គ្រឿង និង​មាន​សម្ភារៈមួយចំនួនទៀត៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម