Connect with us

សន្តិសុខសង្គម

ដោយសារវិបត្តិស្នេហា នារីវ័យក្មេងពីរនាក់មកលោតទឹកសម្លាប់ខ្លួន

បានផុស

នៅ

នារីវ័យក្មេងពីរនាក់បាននាំគ្នាសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួននៅលើស្បានជ្រោយចង្វា ដោយសារ​តែវិបត្តិស្នេហា តែត្រូវបានអ្នកធ្វើដំណើរនិងសមត្ថកិច្ចជួយឃាត់ទាន់ពេល និងលួងលោមឲ្យត្រឡប់ទៅ​ផ្ទះវិញ។ ​

ហេតុការណ៍​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួននេះ បានកើតឡើង​ជាបន្តបន្ទាប់គ្នាត្រឹមរយៈពេល១០​នាទី​ប៉ុណ្ណោះ​ នៅរាត្រីរាត្រី​ថ្ងៃទី​០២​ ខែធ្នូ ​ឆ្នាំ​២០២១​នៅលើ​ស្ពាន​ជ្រោយចង្វា​ចាស់ ​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។​

ខណៈដែល​គេ​ឃាត់​នាង​ទាន់ពេល​ហើយ​នោះ ​នារី​ទី​១​ដែល​ប៉ុនប៉ង​សម្លាប់ខ្លួន​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា​នាង​មានឈ្មោះ ស្រី ឡែ​ន ហៅស្រីកា ​អាយុ​២៥​ឆ្នាំ មុខរបរចងការ​ប្រាក់ មានប្តីឈ្មោះចឺម ខ្លួន​ទើរៀបការ បាន៥​ឆ្នាំប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង​បន្តទៀតថា​ សព្វថ្ងៃនេះ​នាង​ស្រលាញ់​ប្តី​ខ្លាំងណាស់រហូតហ៊ាន​ធ្វើ​គ្រប់យ៉ាង​ដើ​ម្បី​ប្តី ប៉ុន្តែប្តីវិញ​ហាក់​លែង​ខ្វល់ពី​នាង ហើយមួយរយៈក្រោយនេះប្តីនាងបានធ្វើបាបចិត្តនាងយ៉ាងខ្លាំងដូចជាដើ​រ​លេង​សប្បាយ​មិន​ខ្វល់ខ្វាយប្រពន្ធ ចូលខារ៉ាអូខេ លួចមានស្រីថ្មីមិនខ្វល់រកការងារធ្វើគិតតែសប្បាយតែម្នាក់ឯង ការងារ ទាំងប៉ុន្មានទុកអោយនា​ងជា​អ្នករ៉ាប់រង​តែម្នាក់ឯង​ទោះយ៉ាងណា​នាងមិនរអ៊ូរទាំទេ សុំអោយតែប្តីបាន​សុខ និងស្រលាញ់កុំ​ក្បត់ចិត្តនាងទៅបានហើយ។ តែប្តីនាងបែរមិន​ខ្វាយខ្វល់រត់ទៅសម្ងំនៅស្រុកកំណើតធ្វើ ប្រ​ងើយ​កន្តើយទូរស័ព្ទក៏ប្លុកលេខ​នាងចោលទៀត ធ្វើអោយនាងគេងយំតែម្នាក់ឯងស្ទើររាល់យប់ស្មុគ​ស្មាញគំនិតគិតអ្វីមិនចេញក៏សម្រេចចិត្តជិះ​កង់​បី​មក​លើ​ស្ពាន​ជ្រោយចង្វា​ដើម្បី​បញ្ចប់ជីវិតតែម្តង​។ ​ប៉ុន្តែ​ការគិត​ប្រុង​សម្លាប់ខ្លួន​នេះ​មិន​ដូច​បំណង​នោះទេ ​គឺបាន​ប្រជាពលរដ្ឋនិងសមត្ថកិច្ច​ជួយ​ចាប់​ឃាត់​ទាន់​ពេល​។​

ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា ​លុះ​ប្រហែលជា១០​នាទី​ក្រោយ​មក​ក៏មាន​នារី​រូប​ស្រស់​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ម្នាក់ទៀត​បានធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់៣​មក​លោតទឹក​សម្លាប់ខ្លួនដែរ ​ប៉ុន្តែ​ក៏​ត្រូវបាន​អ្នកធ្វើដំណើរ​រួមទាំង​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នាំគ្នា​ស្ទុះ​ចាប់​ឃាត់​នាង​ទាន់ពេល​រួច​ហើយក៏​និយាយ​លួងលោម​នាង​កកុំឲ្យគិតខ្លីបែបនេះ។​

នារីនោះ​​បាន​ប្រាប់​គេ​យ៉ាងខ្លី​ថា ​មូល​ហេតុដែល​នាង​ចង់​សម្លាប់ខ្លួន​នេះ​ដោយសារតែ​នាង​បាន​ឈ្លោះ​ប្រកែក​ជាមួយ​សង្សារ​របស់​នាង​។​

នាង​មានឈ្មោះ​ ស្រី​ខួច​ សព្វថ្ងៃ​មាន​ទីលំនៅ​និង​ធ្វើការ​នៅ​ម្ដុំ​ទួល​ពង្រ​ក្នុង​សង្កាត់​ចោមចៅ​ទី​១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​ ក្រោយពី​ប្រជាពលរដ្ឋ​រួមទាំង​សមត្ថកិច្ច​បាន​និយាយ​ណែនាំ​កុំឱ្យ​នាង​មាន​បំណង​សម្លាប់ខ្លួន ​នាង​កាន់តែ​ស្រែក​ទ្រហោយំ​បើទោះបី​សមត្ថកិច្ច​សួរនាំ​ពី​ក្រុមគ្រួសារ​ក៏​នាង​មិន​ព្រម​ប្រាប់​។​លុះ​ប្រហែលជា១៥​នាទី​ក្រោយមក​ក៏មាន​ម៉ូតូ​កង់​បី​មួយគ្រឿង​បានមក​ធានា​នារី​រូបនោះ​ដោយ​ប្រាប់​សមត្ថកិច្ច​ថា​ នឹង​ដឹក​នាង​វិលត្រឡប់​ទៅផ្ទះ​វិញ​ទើប​សមត្ថកិច្ច​អនុញ្ញាត​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម