សន្តិសុខសង្គម
ការិយាល័យភូមិបាល ខណ្ឌច្បារអំពៅ ជួបជុំគ្នាគោរពទង់ជាតិ ជារៀងរាល់ថ្ងៃ
ជារៀងរាល់ព្រឹក ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងការិយាល័យភូមិបាល ខណ្ឌច្បារអំពៅ តែងជួបជុំគ្នាគោរពទង់ជាតិមុនម៉ោង៧ ដែលទង្វើនេះ ធ្វើឲ្យមហាជននិងប្រជាពលរដ្ឋគោរព ថែមទាំងកោតសរសើរទៀតផង។
ចំពោះការជួបជុំគ្នាគោរពទង់ជាតិបែបនេះ គឺជាទម្លាប់ល្អដែលអង្គភាពដទៃគួរយកគំរូតាមផង។ គួរបញ្ជាក់ថា ទីតាំងការិយាល័យភូមិបាលខណ្ឌច្បារអំពៅ គឺស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលមានលោក លឹម ពី ជាប្រធានការិយាល័យ។
ទាក់ទិនទៅនិងសកម្មភាពនេះ លោក លឹម ពី បានប្រាប់កម្ពុជាថ្មីថា ការជួបជុំគ្នាគោរពទង់ជាតិបែបនេះ គឺលោកបានកំណត់ធ្វើមុនម៉ោង៧ព្រឹក ហើយពេលគោរពទង់ជាតិរួចលោកតែងតែលើកជា យោបល់ដល់មន្ត្រីក្នុងការិយាល័យទាំងអស់សូមគោរពពេលវេលានៃម៉ោងធ្វើការ ព្រោះនេះជាការចាំបាច់សម្រាប់មន្ត្រីរាជការ ចៀសវាងម៉ោង៨ទៅម៉ោង៩ទើបចូលដល់កន្លែងធ្វើការជាប្រការអាក្រក់បំផុតដែលមន្ត្រីរាជការទាំងអស់ គឺជាខ្ញុំបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខ័ណ្ឌ៕
អត្ថបទ៖ នរា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង