Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី បំផ្លាញផ្ទះ២ខ្នង ក្បែររបងសាលាបឋមសិក្សាច្បារអំពៅ

បានផុស

នៅ

ភ្នំពេញ៖ ផ្ទះឈើតូចៗចំនួន ២ ខ្នង ត្រូវបានអគ្គិភ័យបំផ្លាញអស់គ្មានសល់ ដែលអ្នកភូមិអះអាងថាដោយសារទុស្សេចរន្តអគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ១៦ និង ២០ នាទីរសៀល ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ នេះ ស្ថិតក្នុងភូមិដើមអំពិល ជាប់របងសាលាបឋមសិក្សា ច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពីលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី ១ បានឲ្យដឹងថា មូលហេតុដែលអគ្គិភ័យនេះគឺដោយសារទុស្សេខ្សែភ្លើង នេះបើតាមអ្នករស់នៅជិតខាងបានប្រាប់មកលោក។

អគ្គិភ័យបានរលត់ទៅវិញប្រមាណជាកន្លះម៉ោង ដោយមានរថយន្តពន្លត់អគ្គិភ័យមកពីនគរបាល និងអាវុធហត្ថរាជធានីមកជួយទាន់ពេល។

ទោះជាយ៉ាងណា ពុំមានអ្នកណាម្នាក់រងគ្រោះក្នុងអគ្គិភ័យនេះឡើយ។ ចំណុចកើតហេតុជាផ្ទះអ្នកក្រីក្រទាំងអស់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម