Connect with us

សន្តិសុខសង្គម

ប៉ូលិសស្រុកកូនមុំ ចុះបង្ក្រាបទីតាំងល្បែងជល់មាន់ក្នុងព្រៃ ដកហូតបានតែ ម៉ូតូ ៦គ្រឿង

បានផុស

នៅ

ខេត្តរតនគិរី៖ កម្លាំងជំនាញព្រហ្មទណ្ឌនគរបាលស្រុកកូនមុំ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ថេង ចាន់ធី អធិកានគរបាលស្រុកកូនមុំ បានចុះបង្រ្កាបទីតាំងលេងល្បែងជល់មាន់ខុសច្បាប់មួយកន្លែង នៅវេលាម៉ោង ១៥ និង ៤០ នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិ៣ ឃុំ ត្រពាំងក្រហម ស្រុកកូនមុំ។

លោក ថេង ច័ន្ទធី អធិការនគរបាលស្រុកកូនមុំ បានប្រាប់ “កម្ពុជាថ្មី” នៅល្ងាចថ្ងៃទី៥ ខែធ្នូនេះ ថា បន្ទាប់ពីកម្លាំងចុះទៅដល់ទីតាំង ជនសង្ស័យជាអ្នកញៀនល្បែងជល់មាន់ទាំងនោះ បាននាំគ្នារត់គេចខ្លួនបាត់អស់ហើយ ដោយសារពួកគេលេងនៅក្នុងព្រៃជ្រៅ ពិបាកចាប់ណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមានប្រសាសន៍បន្តថា វត្ថុតាងដែលបានរឹបអូសទាំងនេះរួមមាន ម៉ូតូចំនួន ៦ គ្រឿង ជញ្ជីងថ្លឹងមាន់ចំនួន ១ និងស្កុតរំខ្នាយមាន់ចំនួន ១។

បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកបណ្ដោះអាសន្ន នៅអធិការនគរបាលស្រុកកូនមុំដើម្បីបំពេញសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម