Connect with us

សន្តិសុខសង្គម

ពលរដ្ឋ​ភូមិកោះក្របី​ ស្នើអាជ្ញាធរ​ឱ្យ​អន្តរាគមន៍​ ករណី​ក្រុមហ៊ុន​មួយ ​ធ្វើ​ផ្លូវ​បិទ​ប្រឡាយ​ទឹក​លិចចម្ការ​ស្ពៃ

បានផុស

នៅ

ប្រជាកសិករដាំស្ពៃ រស់នៅ ភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង​មានការព្រួយបារម្ភពីចម្ការ​ស្ពៃរបស់ពួកគាត់ត្រូវបានលិចទឹក ដោយសារក្រុមហ៊ុនមួយចាក់ដីធ្វើផ្លូវបិទប្រឡាយបង្ហូរទឹក។

លោក ឈឿង ហួរ អាយុ ៥៣ ឆ្នាំ បានប្រាប់ថា ជារៀងរាល់ឆ្នាំពួកគាត់បានដាំស្ពៃនៅទីនេះដើម្បី​ចិញ្ចឹម​ជីវិត ហើយឆ្នាំនេះពួកគាត់បានជួលដីគេដាំស្ពៃដូចសព្វដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែនៅយប់ថ្ងៃទី ៥ ខែធ្នូ មានក្រុមហ៊ុនមួយ បានចាក់ដីធ្វើផ្លូវបិទប្រឡាយដែលទឹកហូរចេញ បណ្តាល​ឲ្យជន់លិចចម្ការស្ពៃរបស់ពួកគាត់ខូចខាតតែម្តង។

នៅក្នុង រយៈពេលតែមួយយប់ប៉ុណ្ណោះ ស្ពៃ របស់ពួកគាត់បានលិចលង់អស់ជាច្រើនរង។ ពួក​គាត់សំណូមពរដល់អាជ្ញាធរ ខេត្ត និងក្រុងសូមមេត្តាជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនខាងលើ ជួយ​ដាក់​ប្រព័ន្ធ​លូរំដោះទឹកចេញ ដើម្បីឲ្យពួកគាត់អាចដាំស្ពៃបានដូចសព្វដងផងចុះ។

ជុំវិញការធ្វើផ្លូវបិទប្រឡាយរំដោះទឹកនេះលោក បេ សារុំ អភិបាលរងក្រុងកំពង់​ឆ្នាំង​ នៅព្រឹកថ្ងៃទី​ ០៦ ខែធ្នូ​នេះបានបញ្ជាក់ថា អាជ្ញាធរខេត្តបានឲ្យក្រុមហ៊ុនមួយធ្វើផ្លូវបេតុង ប្រវែង ៣គីឡូម៉ែត្រ ចូលទៅដីដែលត្រៀមវិនិយោគធ្វើបុរីមួយកន្លែងនៅក្នុងភូមិកោះក្របី ដោយអាជ្ញាធរខេត្តបាន​អនុញ្ញាត​ច្បាប់ឱ្យគេរួចហើយ។

ដោយឡែក លោក ហ៊ីង ភ័ព្វមីនា អភិបាលរង ក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា លោកមិនបាន​ដឹងរឿង​ហ្នឹងទេ ប៉ុន្តែលោកនឹងចុះពិនិត្យ មើលនិងអន្តរាគមន៍ក្រោយពេលទទួលដំណឹងនេះ​ពីក្រុម​អ្នក​សារព័ត៌​មាន៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម