Connect with us

សន្តិសុខសង្គម

នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ៦ នាក់ករណីលួចម៉ូតូ ដកហូតម៉ូតូ ៥ គ្រឿង​​​

បានផុស

នៅ

ក្រុមជនសង្ស័យ​មាន​គ្នា​ចំនួន​ ៦ ​នាក់​បានចេញ​ធ្វើ​សកម្មភាព​លួច​បាន​ម៉ូតូ​បាន​៥​គ្រឿងនៅ​ក្រុង​ប៉ោយប៉ែត ​ត្រូវបានកម្លាំងនគរបាលនៃអធិការនគរបាលក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បាននៅ​រសៀលថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ​ ២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សៅ សារឿន អធិការក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យមាន៖ ១/​ឈ្មោះ រឿន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ជា​អ្នករក​ទីផ្សារ​ដែលលួច​បាន​យក​លក់​ឲ្យឈ្មោះ ម៉ៅ មករា ។ ២ /​ឈ្មោះ ម៉ៅ មករា ហៅ​ អា​រា​មីន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ជា​ជនដៃដល់​កាច់​សោក​ម៉ូតូ​សកម្ម​។ ៣/​ឈ្មោះ តឿន ពាង ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ជា​បក្សពួក​ជាមួយ ម៉ៅ មករា ។ ៤/ ឈ្មោះ កាន រ៉ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ជា​បក្សពួក​របស់ ម៉ៅ មករា។ ៥/​ឈ្មោះ ហេង ចាន់ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំមាន​ទីលំនៅ ភូមិ​ប៉ោយ​តាសេក ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជា​អ្នកទទួល​ទិញ​ម៉ូតូ​ដែល​លួចបាន ។ ៦/ ឈ្មោះ វឿ សូ​វៀត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទី​នៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល​ខេត្តបាត់ដំបង ជាជាង​ជួសជុល​ម៉ូតូ​នឹង​កែឆ្នៃ ។​

លោក​វរសេនីយ៍ឯក សៅ សា រឿន​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ដោយអនុវត្តតាម​បទបញ្ជា​របស់លោកឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការ​រង​ផែន​ព្រហ្មទណ្ឌ បាន​ដឹកនាំ​ជំនាញព្រហ្មទណ្ឌ និង​ជំនាញ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​របស់ លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦​នាក់ និង​ម៉ូតូ​ដកហូត​ម៉ូតូ​បាន៥​គ្រឿង​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​នេះ​បាន​ កម្លាំង​ជំនាញក្រុង​ប៉ោយ​ប៉ែត​បានទទួល​បណ្តឹង​ពី​ឈ្មោះ គឹម ណាវី ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរលក់ដូរ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថា​ ខ្លួន​បានបាត់​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ូ​ម័​រអិច​ ពណ៌ស ក្រហម​ស្លាក​លេខ​បន្ទាយមានជ័យ 1T៨៤៥៥ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត រួមជាមួយ​បណ្តឹងរបស់ សំ សុជា ភេទ​ប្រុស​អាយុ​២៧ ឆ្នាំ​បាត់​ម៉ូតូ​ហុងដា​ទ្រី​ម​ពណ៌ខ្មៅ​ស្លាក​លេខ​បន្ទាយមានជ័យ ១N១៨៨៤ កាលពី​ថ្ងៃទី​៣០ ខែ​១១​ឆ្នាំ ២០២១ បណ្តឹង​របស់​ឈ្មោះ ហាក់ ឆ័ង​ហ៊ុយ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ បាត់​ម៉ូតូ​ម៉ា​កវេ​វ​ពណ៌​ខ្មៅ បិត​ស្កុ​តពណ៌​ទឹក​ប៊ឹច ។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា​ ចំពោះ​ម៉ូតូ​ដែល​បានដាក់​បណ្តឹង​ចំនួន​៣​គ្រឿង​ខាងលើ​សមត្ថកិច្ច បាន​ស្រាវជ្រាវ​ដកហូត​បាន​នៅ​បឹង​ព្រីង ថ្មគោល​១​គ្រឿង ម៉ា​កវេ​វ​ពណ៌​ខ្មៅ បិត​ស្កុ​តពណ៌​ទឹក​បិ​ច និង​នៅ​ឃុំ​ភ្នំ​ធំ ម៉ូតូ​២​គ្រឿង​ម៉ាក​ស៊ូ​ម័​រ​ពណ៌​ស និង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ហើយ​ប្រគល់​ជូនទៅ​ម្ចាស់​វិញ ចំណែក​២​គ្រឿង​ទៀត កំពុង​ស្វែងរក​ម្ចាស់​។​

ចំពោះ​ជនសង្ស័យ​ទាំ​៦​នាក់​ឃាត់ខ្លួន​អនុវត្តតាម​និតិ​វិធី​ផ្លូវច្បាប់ ។​ ក្នុងនោះ​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ស្នើសុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ថែរក្សា​វត្ថុ​មានតម្លៃ ជាពិសេសម្ចាស់ផ្ទះ​សំណាក់ ផ្ទះជួល បន្ទប់​ជួល សូមមេត្តាដាក់​កាំ​មេ​រ៉ាសុវត្ថិភាព ងាយស្រួល​ពេល​មានបញ្ហា សមត្ថកិច្ចងាយ​កំណត់​មុខសញ្ញាជនសង្ស័យ ៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម