បាញ់សម្លាប់បុរសជនជាតិចិនម្នាក់ក្នុងផ្ទះជួល សមត្ថកិច្ចរកឃើញសំបកគ្រាប់៣
Connect with us

សន្តិសុខសង្គម

បាញ់សម្លាប់បុរសជនជាតិចិនម្នាក់ក្នុងផ្ទះជួល សមត្ថកិច្ចរកឃើញសំបកគ្រាប់៣នៅកន្លែងកើតហេតុ

បានផុស

នៅ

បុរស​ជាជនជាតិ​ចិន​ម្នាក់ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់​ជាច្រើន​គ្រាប់​នៅក្នុង​បន្ទប់​ផ្ទះជួលមួយ​កន្លែង​​បណ្ដាលឲ្យស្លាប់និងបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឃាតកម្មនេះលើបុរសជាជនជាតិចិននេះ បានកើតឡើងកាលពីវេលាម៉ោង៣​និង​៣០​នាទី ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២១ នៅក្នុង​បុរី​Blue Sky ក្នុងភូមិ​៥ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ចបានឲ្យដឹងថា សព​ជនរងគ្រោះមានឈ្មោះ JIKE MUNAI ភេទ​ប្រុស អាយុ​២១ឆ្នាំ កាន់​លិខិតឆ្លង​ដែន​លេខ ED៣៦០៣២០០ ស្នាក់នៅមិន​ពិតប្រាកដ ត្រូវបាន​ឃាតកបាញ់សម្លាប់ដោយមាន​ស្នាម​គ្រាប់កាំ​ភ្លើង​ចូលលើ​ឆ្អឹង​ក្បាលជង្គង់​គ្រាប់​បៀម​គ្រាប់១​កន្លែង ស្នាមជើង​ខាងស្តាំ១​កន្លែង បាញ់​ត្រ​ង់គន្លាក់​ជង្គង់​ធ្លាយ​ភ្លៅ​ទៅ​ផ្នែក​ខាងក្រោយ និង​បាញ់​ចំ​ចំហៀង​ក្បាលជង្គង់​ខាងក្នុង ធ្លាយ​ទៅ​គល់ភ្លៅ​ខាងក្រោយ១​កន្លែង​ទៀត ដែល​សមត្ថកិច្ច​បញ្ជាក់​ថា គឺជា​ករណី​ឃា​ត​កម្មបាញ់​សម្លាប់ និង​បាន​រកឃើញ​សំបក​គ្រាប់​កាំ​ភ្លើងចំនួន៣​គ្រាប់នៅ​ចំណុចកើតហេតុ​។​

ពាក់ព័ន្ធករណីនេះ កម្លាំងនគរបាលខេត្តព្រះសីហនុ កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ដើម្បីយកមក​ផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសព​ជនរងគ្រោះត្រូវបាន​សមត្ថកិច្ច​ដឹក​យកមក​តម្កល់ទុក​នៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

កម្ពុជា ជាប់ចំណាត់ថ្នាក់ទី២នៅអាស៊ី ជាប្រទេសល្អបំផុតសម្រាប់អ្នកចូលនិវត្តន៍

ជីវិតកម្សាន្ដ១៩ នាទី មុន

ស្រីស្អាត ងិន ម៉ារ៉ាឌី ទម្លាយអារម្មណ៍ពិតក្រោយជំនួបបវរកញ្ញាចក្រវាលកម្ពុជាទាំង៤ជំនាន់

សន្តិសុខសង្គម២៦ នាទី មុន

ឃាត់ខ្លួនកូនសិស្សលោកវត្តកោះ ២ នាក់ ក្រោយរំលោភនារីម្នាក់ ក្នុងបន្ទប់ទឹកកុដិ

ព័ត៌មានជាតិ២៨ នាទី មុន

ACU កោះហៅមនុស្ស១១នាក់ជាថ្មី ពាក់ព័ន្ធការសមគំនិតក្លែងឯកសារ និងអំពើប្រឆាំងអ្នករាជការ

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

អាមេរិកនិងអង់គ្លេសបញ្ជូនទ័ពទៅអ៊ុយក្រែន ចំណែករុស្ស៊ី ចិន និងអ៊ីរ៉ង់ កំពុងធ្វើសមយុទ្ធរួមគ្នា

Sokha Hotels

ព័ត៌មានពេញនិយម