Connect with us

សន្តិសុខសង្គម

តុលាការ​បើក​ការ​ស៊ើប​សួរ​គ្រឿងញៀន​ស្ត្រី​ថៃ​ម្នាក់​ ដឹកជញ្ជូន​គ្រឿងញៀន​ជិត​២​គីឡូ ឆ្លងកាត់​៣​ប្រទេស​ចូល​មក​កម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៧​ ខែធ្នូ ​ឆ្នាំ​២០២១ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​មន្ត្រី​ពន្ធនាគារ​ព្រៃ​សម​២ នាំ​ខ្លួន​ស្ត្រីជន​ត្រូវ​ចោទ​ជនជាតិ​ថៃ ម្នាក់​យក​មក​តុលាការ​ដើម្បី បើក​កញ្ចប់​គ្រឿងញៀន​ជិត​២​គីឡូ ដោយ​ឆ្លងកាត់​៣​ប្រទេស គឺ​ចេញពី​ប្រទេស​ម៉ាលី ប្រទេស​.​អេ​ត្យូ​ពី និង​ប្រទេស​កូរ៉េខាងត្បូង ចូល​មក​ប្រទេស​កម្ពុជា​ក៏ត្រូវ​សម​ត្ត​កិច្ច​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចាប់ខ្លួន។

ជន​ត្រូវ​ចោទ​ឈ្មោះ SINEE SAISUWAN ភេទ​ស្រី អាយុ ៦២​ឆ្នាំ ជនជាតិ ថៃ កាន់​លិខិត ឆ្លងដែន លេខ​AB3676188 ជាប់ចោទ​ពីបទ​រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ចូល​កម្ពុជា​នោះ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ២ គីឡូ​ក្រាម នៅ​អាកាសយានដ្ឋាន​អន្តជាតិ​ភ្នំពេញ កាលពី​វេលា​ម៉ោង​១ នឹង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

លទ្ធផល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ SINEE SAISUWAN ភេទ​ស្រី អាយុ ៦២​ឆ្នាំ ជនជាតិ ថៃ កាន់​លិខិត ឆ្លងដែន លេខ​AB3676188 ។​ ក្នុង​នោះ​សម​ត្ថ​កិច្ច​ចាប់យក​វត្ថុតាង​រួមមាន សារធាតុ​ញៀន​ប្រភេទ​កូ​កា​អ៊ី​ន (COCAINE)​ទម្ងន់​សុទ្ធ​១​គីឡូ និង​៩៨៩.១​ក្រាម ដែលជា​ន​សង្ស័យ​បង្កប់​លាក់​នៅ​បាត​វ៉ា​លី៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម