Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជំនេញហែកស័ង្កសីចូលលួចយកទ្រព្យសម្បត្តិ ក្រោយរត់គេចខ្លួន

បានផុស

នៅ

ជនសង្ស័យម្នាក់ ដែលជំនាញខាងឡើងហែកស័ង្កសី ចូលក្នុងហាងលក់ទូរស័ព្ទលួចយកទ្រព្យសម្បត្តិរួចគេចខ្លួននោះ ឥឡូវឃាត់ខ្លួនបានហើយ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​០៧​ខែធ្នូ​ឆ្នាំ​២០២១​ស្ថិតនៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ ដា ចំរើន អធិការនគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​ជ្រាវ និង​កម្លាំង​នគរបាល​ក្រុង​សៀមរាប សហការគ្នា​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​សយ ស៊ាំ ភេទ​ប្រុស អាយុ ​៣២ ​ឆ្នាំ មាន​ស្រុកកំណើត​និង​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​.​ខេត្តសៀមរាប ពាក់ព័ន្ធ​និង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ( គាស់​ស័ង្កសី​តូប​លួច​យក​ទូរស័ព្ទ ) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

លោក​បន្ថែមថា នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៦.៣០​នាទី​ស្ថិតនៅ​តូប​លក់​ទូរស័ព្ទ​យីហោ ពីង ពីង លក់​ទូរស័ព្ទដៃ​ទំនើប ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ( គាស់​ស័ង្កសី​តូប​លួច​យក​ទូរស័ព្ទ )​ចំនួន​ ២១​ គ្រឿង មាន​ទូរស័ព្ទ​ម៉ាក​សាំ​ស៊ុ​ង​ចំនួន ​០ ៥​ គ្រឿង ម៉ាក​អូ​បពរ ចំនួន​ ១៣​ គ្រឿង និង​ម៉ា​កវី​វូ ចំនួន​ ០៣​ គ្រឿង របស់​ជនរងគ្រោះ​នៅ​ភូមិ​កើតហេតុ​ ខណៈពេល​ដែរ​ជនរងគ្រោះ​មិន​នៅ​តូប ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​។ ​បន្ទាប់ពី​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ និង​ដោយ​ផ្អែកលើ​កាមេរ៉ា​សុវត្ថិភាព សមត្ថកិច្ច​ក៏​កំណត់​មុខសញ្ញា​បាន ទើប​នៅ​ថ្ងៃទី​ ០៧ ខែធ្នូ ឆ្នាំ​ ២០២១ ​សមត្ថកិច្ច​បាន​ស្វែងរក​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដែលជា​មុខសញ្ញា​ធ្លាប់​ជាប់ពន្ធនាគារ យកមក​សាកសួរ​។

ក្រោយពី​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ឡើង​ហែក​ស័ង្កសី​ចូលទៅក្នុង​តូប​របស់​ជនរងគ្រោះ​លួច​យក​ទូរស័ព្ទ​ចំនួន​ខាងលើ​ពិតមែន ដោយឡែក​ទូរស័ព្ទ​ដែល​ជនសង្ស័យ​លួច​នោះ ជនសង្ស័យ​បាន​យកទៅលក់ និង​បញ្ចាំ អស់ហើយ​។ ​បន្ទាប់មក​យើង​បានធ្វើ​តេស្ត​ស្វែងរក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​លទ្ធផល វិជ្ជមាន​។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ក្រុង​សៀមរាប កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​៕​

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម