Connect with us

សន្តិសុខសង្គម

ពលរដ្ឋស្នើក្រុមហ៊ុនប្រមូលសំរាម ណែនាំកម្មកររបស់ខ្លួនឲ្យពាក់ម៉ាស និងមានឯកសណ្ឋានត្រឹមត្រូវ

បានផុស

នៅ

សំរាម គឺជាប្រភពសំខាន់បំផុត ក្នុងការចម្លងមេរោគគ្រប់ប្រភេទ ទៅដល់មនុស្ស-សត្វ។ ប៉ុន្តែប្រជាពលរដ្ឋ បានសង្កេតឃើញថា កម្មករ-កម្មការនី របស់ក្រុមហ៊ុនប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ ហាក់មិនបានពាក់ម៉ាស ឬពាក់ស្រោមដៃ ឲ្យបានត្រឹមត្រូវនោះឡើយ។

ជាក់ស្តែងដូចជារូបភាព ដែលប្រជាពលរដ្ឋថតផ្ញើ មកឲ្យជួយផ្សព្វផ្សាយនេះ ឃើញថា កម្មករ-កម្មការនី របស់ក្រុមហ៊ុនប្រមូលសំរាម ហាក់មិនបានពាក់ម៉ាស ឬពាក់ស្រោមដៃឲ្យត្រឹមត្រូវនោះឡើយ ដែលអាចប្រឈមនឹងការឆ្លងមេរោគនានា។

ប្រជាពលរដ្ឋ បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជា ក៏ដូចជាពិភពលោក កំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង ដែលត្រូវមានការចូលរួមបង្ការ និងទប់ស្កាត់នូវការឆ្លងនៃជំងឺរាតត្បាតនេះទាំងអស់គ្នា។

ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនប្រមូលសំរាមទាំងអស់ នៅក្នុងរាជធានីភ្នំពេញ គួរជំរុញកម្មករ-កម្មការនីរបស់ខ្លួន ត្រូវពាក់ម៉ាស និងពាក់ស្រោមដៃ ក៏ដូចជាមានឯកសណ្ឋានការងារ ឲ្យបានត្រឹមត្រូវ ដើម្បីការពារមេរោគឆ្លងគ្រប់ប្រភេទ៕

អត្ថបទ៖ រ៉ាវុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម