Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោសបុរសចិនតៃវ៉ាន់​៦នាក់ដាក់ពន្ធនាគារអស់មួយជីវិតរឿងផលិតជួញដូរគ្រឿងញៀន​

បានផុស

នៅ

​លោក​ អ៊ឹម វណ្ណៈ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទិ៨​ ខែធ្នូ ឆ្នាំ​២០២១​នេះ បានប្រកាស​សាល​ក្រម​សម្រេច​ផ្ដន្ទាទោស​បុរស​ជនជាតិ​ចិនតៃវ៉ាន់​៦​នាក់​ដាក់​ពន្ធ​នាគារ​អស់​មួយជីវិត ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ដ៏​រសើប​នៅក្នុង​ប្រទេស​កម្ពុជា ។​ ជាមួយគ្នានេះ សាលក្រម​ក៏បាន​កំណត់អោយ​ជនជាប់ចោទ​ទាំង​៦​នាក់​បង់ប្រាក់​ពិន័យ​ក្នុង​ម្នាក់ៗ​៥០​លាន​រៀល​ចូល​ថវិការដ្ឋ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការ​បាន​ចោទប្រកាន់​ក្រុម​ម៉ាហ្វីយ៉ា​គ្រឿងញៀន​ទាំង​៦​នាក់​ពីបទ « ផលិត រក្សាទុក ដឹកជញ្ជូន ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន សារធាតុ​ផ្សំ បទ​ជួញដូរ​បរិក្ខារ ឬ​សម្ភារៈប្រើប្រាស​ក្នុង​កាត​ផលិត ឬ​ការប្រើ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន » ប្រព្រឹត្ត​នៅ​ចំណុច​ខេត្តព្រះវិហារ ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១១​តុលា ឆ្នាំ​២០២០ ជា​បទល្មើស​ដែល​មាន​ចែង​អោយ​ផ្ដន្ទាទោស​តាម​មាត្រា ៣៩ មាត្រា​៤០ មាត្រា​៤៨ មាត្រា​៥៤ និង​មាត្រា​៥៦​នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ។​

ជនជាប់ចោទ​ទាំង​៦​នាក់​ដែល​តុលាការ​កម្ពុជា​ផ្ដន្ទាទោស ទី​១/ ឈ្មោះ HE YI RI ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ កាន់​លិខិតឆ្លងដែន​លេខ G45794394 (​រត់គេចខ្លួន​) ជាប់ចោទ​ពីបទ កែច្នៃ រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​ ទី២/ ឈ្មោះ LEE SHAOFENG ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ ចិន​(​តៃវ៉ាន់​) ។ ទី​៣/ .​ឈ្មោះ CHEN CHIH CHIEH ហៅ JAKY ភេទ ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ ។ ទី​៤/ ឈ្មោះ CHEN PAIJIUN​ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិចិន ជាប់​ចោទ​ពីបទ​ ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ ទី​៥/​ឈ្មោះ ZHEN QI ZHI ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ចិនតៃវ៉ាន់ ។​ ទី​៦​ឈ្មោះ YU YAO SUNG អាយុ​៣៦​ឆ្នាំ ចិនតៃវ៉ាន់ ។​

ក្រុម​ជនជាតិ​ចិនតៃវ៉ាន់​ទាំង​៦​នាក់​ត្រូវបាន​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជា​បន្តបន្ទាប់​នៅ​ខេត្តព្រះវិហារ ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ សរុប​ចំនួន​៤​គោលដៅ​ផ្សេងគ្នា​នៅ​ថ្ងៃទី ១០ ទី​១១​តុលា ឆ្នាំ​២០២០ ដោយ​រឹបអូស​គ្រឿងញៀន​ផលិត​រួច​ប្រមាណ​៧០​គីឡូក្រាម សារធាតុ​ផ្សំ​មួយ​ចំនួនធំ រួមទាំង​សម្ភារៈ​បរិក្ខា​ផលិត​ជាច្រើន​មុខ​នៅតាម​ទីតាំង​និ​មួយៗ ។​

នៅ​ថ្ងៃទី ១៥​តុលា ឆ្នាំ​២០២០ តុលាការ​បានសម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ទាំង​៦​នាក់​ដាក់ពន្ធនាគារ ហើយ​ជា​អកុសល នៅក្នុង​ចំណោម​ជនជាប់ចោទ​មាន​មេក្លោង​ម្នាក់​ឈ្មោះ HY YI RY បាន​រត់គេចខ្លួន​ពី​មន្ទីរ​ពេទ្យ​នៅពេល​មាន​ឳ​កាស​សម្រាក​ព្យាបាល​ជំងឺ ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម