Connect with us

សន្តិសុខសង្គម

ខឹងប្ដីវាយធ្វើបាប ដឹកកូនមក​លោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា

បានផុស

នៅ

ស្ត្រី​ម្នាក់​បាន​នាំ​កូនស្រី​មកលោតទឹក​សម្លាប់ខ្លួន​ប៉ុន្តែ​ការប៉ុនប៉ង​នោះ​មិនបាន​សម្រេច​ឡើយ​ ដោយ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​អ្នកដំណើរ​ឃើញ​ទាន់​ក៏​ចាប់​ឃាត់​ទាន់ពេល​។​

ហេតុការណ៍​នោះបាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​រាត្រី​ថ្ងៃ៨ ខែធ្នូ​ ឆ្នាំ២០២១ នៅលើ​ស្ពាន​ជ្រោយចង្វា​ ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍​នោះបាន​ឲ្យ​ដឹងថា ​នៅវេលា​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​រួមទាំង​កូនស្រី​ម្នាក់ទៀត​ដែលមាន​អាយុប្រហែល​៥​ឆ្នាំ ​បានធ្វើ​ដំណើរ​ឡើងលើ​ស្ពាន​ជ្រោយចង្វា​លុះដល់​ពេល​ដល់​ពាក់កណ្ដាល​ស្ពាន​ក៏បាន​ឈប់​អោប​កូន​យំ​បំណង​នឹង​លោតទឹក​សម្លាប់ខ្លួន​ទាំងអស់គ្នា​ ក៏ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំគ្នា​ចាប់​ឃាត់​ទាន់ពេល​ រួចហើយ​នាំគ្នា​លួងលោម​ស្ត្រី​រូបនោះ​ឲ្យចុះមកក្រោម​វិញ​។​

បន្ទាប់ពី​ស្ត្រី​រូបនោះ​សុខចិត្ត​លេង​ចង់​សម្លាប់ខ្លួន​ហើយ​នោះ ​គាត់​ក៏បាន​ប្រាប់​គេឯង​ថា ​មូលហេតុ​ដែល​គាត់​ប៉ង​លោតទឹក​សម្លាប់ខ្លួន​ដើម្បី​បញ្ចប់ជីវិត​ជាមួយ​កូនស្រី​នេះ ​ដោយសារតែ​គាត់​មានទំនាស់​ជាមួយ​ប្តី​ហើយ​ប្តី​បាន​ប្រើ​អំពើហិង្សា​លើ​គាត់​។ ​ក្រោយមក​គាត់​ក៏​វិលត្រឡប់​ទៅផ្ទះ​របស់គាត់​នៅ​ម្តុំ​ផ្សារ​សាំ​ហាន់​វិញ​តែម្ដង៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥០ វិនាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ៦ នាទី មុន

អ្នក​ភូមិ​ព្រះដាក់​ធ្វើ​នំ​បញ្ចុក​ត​ជំនាន់​ មាន​រូបមន្ត​ពិសេស​ធ្វើ​នំ​បញ្ចុក​ឆ្ងាញ់

KPT+១៣ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ២៦ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ៣៦ នាទី មុន

សាលាបង្រៀនគួរមួយកន្លែង បង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម