ប្រទះឃើញសពទារកទើបកើត ត្រូវជនមិនស្គាល់មុខយកទៅប្លុងចោលមុខវត្តជម្ពូវ័ន​
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ប្រទះឃើញសពទារកទើបកើត ត្រូវជនមិនស្គាល់មុខយកទៅប្លុងចោលមុខវត្តជម្ពូវ័ន​

បានផុស

នៅ

មាន​ហេតុការណ៍ភ្ញាក់​ផ្អើ​ល​មួយ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​ទារក​ម្នាក់​ក្នុង​សភាព​រុំ​កន្សែង ដាក់​ក្នុង​កេស​ក្រដាស​ប្លុង​ទុកចោលក្រោម​រូបសំណាក​ដំរី ខាងមុខ​វត្ត​ជម្ពូ​វ័ន ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រជាពលរដ្ឋបាន​ឲ្យ​ដឹងថា កេស​ក្រដាស​ដាក់​សពទារកត្រូវបាន​គេ​ប្រទះឃើញ​តាំងពីព្រឹក​ព្រលឹម​មកម្ល៉េះ មិនដឹងថា​ជន​ណា​យកទៅដាក់​នោះទេ ខណៈដែល​ទីតាំង​ខាងលើនៅពេល​យប់ មាន​អ្នកលក់ដូរ​បន្លែ​ច្រើន គិតស្មាន​ថា​ជា​កេសរ​បស់​អ្នកលក់ដូរ​​បន្សល់ទុក ទើប​គ្មាន​អ្នក​អើពើ។ ដោយ​រង់ចាំ​និង​ឃើញ​ពេញ​មួយ​ព្រឹក​ទៅហើយគ្មាន​អ្នក​ទៅយក ហើយក៏​មិនដឹងថា​ក្នុង​កេស​មាន​អ្វី នៅវេលា​ម៉ោង​ខាងលើមាន​ពលរដ្ឋ​គាត់​ងឿងឆ្ងល់ទៅ​បើក​បង្ហើប​មើល ក៏​ប្រទះ​ឃើ​ញ​មាន​សពទារកក្នុងកេស ទើបបង្ក​ឲ្យ​ភ្ញាក់ផ្អើល រាយការណ៍​ប្រាប់​សមត្ថកិច្ច អាជ្ញាធរ​ចុះទៅពិនិត្យ​ជាក់ស្តែង ។​

ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចុះទៅពិនិត្យកោសល្យវិច័យ រួច​យកទៅ​បូជា​នៅក្នុង​វត្ត​ជម្ពូ​វ័ន​តែម្តង​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជាទី​តាំង​ដ៏​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​យ៉ាងខ្លាំង

ជីវិតកម្សាន្ដ៥៤ នាទី មុន

ទម្លាយមុខតារាស្រីថៃ ៤រូប រកលុយបានរាប់ម៉ឺនដុល្លារ ពេលបង្ហោះលើ Instagram ម្ដងៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ធី សុវណ្ណ​ថា ដៀល​សម រង្ស៊ី​ថា គ្មាន​ប្រាជ្ញា គ្មាន​គំនិត​ថ្មីៗ ដើម្បី​ធ្វើ​នយោបាយ​បន្ត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​​​​​បើក​ប្រតិបត្តិការ​​ពិនិត្យ​ទីតាំង​​លក់​គ្រឿង​សំអាង​ ដេត​ ម៉ាលីណា ​ក្រោយ​​​​​​​​​​ជន​រង​គ្រោះ​ប្រើ​​​​​ប្រាស់​ធ្វើ​ឲ្យ​​​ប៉ះពាល់​ស្បែក​​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​បាញ់​កាំជ្រួច​២​ថ្ងៃ​អបអរ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០២២

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services