Connect with us

សន្តិសុខសង្គម

យកកាំបិតចុងស្រួចប្រលែងលេងជាមួយប្រពន្ធ ជ្រុលដៃចាក់ស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យ

បានផុស

នៅ

ស្ត្រីម្នាក់ត្រូវបានបុរសជាប្ដីរបស់ខ្លួនយកកាំបិតចុងស្រួច ចាក់ត្រូវផ្លោកនោមបណ្ដាល​ឲ្យកកឈាមស្លាប់មុន​ពេល​បញ្ជូនដល់មន្ទីរពេទ្យ។

ករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២១ នា​វេលា​ម៉ោង​២០​និង​៤៦​នាទី ​នៅ​ចំណុច​ផ្ទះ​ចាំ​ចម្ការ​ម្រេច​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី ។​

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ នី សែន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​មា​ន​ស្រុកកំណើត​រស់នៅ​ភូមិ​ធ្លក ឃុំ​ស្ពឺ​ខ​ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ចំណែកបុរសជាប្ដីមានឈ្មោះ ឡាយ ហៀ​ង អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​ មា​នទី​លំនៅ​បច្ចុប្បន្នក្នុង​ភូមិ​-​ឃុំ​កើតហេតុ​។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមចម្លើយសារភាព​របស់​ជ​នដៃដល់ជាប្ដីបានសារភាពថា មុនពេល​កើតហេតុ​ខ្លួន​បាន​ទៅ​ផឹកស្រា​នៅផ្ទះ​ឈ្មោះ សួន (អ្នកជិតខាង) បន្ទាប់មក​ក៏​ត្រឡប់មកផ្ទះ​វិញ ។ ពេលមកដល់​ផ្ទះ​ឃើញប្រពន្ធ​កំពុងដាំបាយ​ក៏បាន​បបួល​ផឹកស្រា​ជាមួយគ្នា ​ពេល​ផឹកស្រា​រួច​ប្រពន្ធ​ចូលដេក​ក្នុង​មុង​មុន។​

ជនដៃដល់បានបន្ថែមថា ពេលនោះខ្លួនបាន​យក​កាំបិត​ចិតបន្លែ​មក​ចិត​ផ្លែ​ត្របែក​ហូប ហើយ​ក៏បាន​និយាយ​លេងសើច​ឆ្លងឆ្លើយ​គ្នា​ជាមួយ​ប្រពន្ធ បន្ទាប់មក​ខ្លួន​ក៏បាន​យក​កាំបិត​ចិតបន្លែ​ទៅ​ចាក់​លលេង​ក៏​ជ្រុលដៃ​ដល់ទី​ជម្រៅ​កកឈាម​នៅក្នុង​ខ្លួន​ បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​មុនពេល​បញ្ជូន​មកដល់​មណ្ឌ​ល​សុខភាព។​

តាម​កាពិ​និត្យ​របស់​សមត្ថកិច្ច​ ជន​សង្ស័យជា​ប្តី​បាន​ចាក់​ត្រង់​ពោះ​ ធ្លាយដល់​ផ្លោក​នោម ​និង​បណ្តាល​កកឈាម​ក្នុង​ពោះ​ស្លាប់​បាត់បង់​ជីវិត​ ក្រៅពីនោះ​ពុំមាន​ស្លាកស្នាម ឬ​រងរបួស​នៅ​កន្លែង​ផ្សេង​ទៀតឡើយ ។​

ជនសង្ស័យជា​ប្តី​ត្រូវបាន​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ ចាត់ការតាម​នីតិវិធីច្បាប់ ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម