Connect with us

សន្តិសុខសង្គម

ចុងក្រោយម្ចាស់ហាង V SHOP ប្តឹងលោក ជា ច័ន្ទតុលា ដែលជាអតីតគូស្នេហ៍

បានផុស

នៅ

លោក ជា ច័ន្ទតុលា ដែលកាលពីថ្មីៗទើប តែផ្ទុះនូវរឿងរ៉ាវប្តឹងគ្រូជោគជ័យម្នាក់នោះ ឥឡូវនេះក៏ត្រូវបានអតីតគូស្នេហ៍ម្ចាស់ហាងV SHOP CAMBODIA ប្តឹងទៅតុលាការ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​លោក សឿ ឡងឌី ព្រះរាជអាជ្ញារង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានចេញ​ដីកាកោះ​ឲ្យ​លោក ជា ច័ន្ទ​តុលា ត្រូវ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ​១៧ ខែធ្នូ​ ឆ្នាំ ​២០២១​ ដើម្បី​សាកសួរ​ចម្លើយ​តាម​ពាក្យ​បណ្តឹង​របស់​ឈ្មោះ ស៊ាន ធា​រី ដែល​មហាជន​ស្គាល់​ថា​ ជា​ម្ចាស់​ហាង V SHOP CAMBODIA ។​

​ក្នុង​ពាក្យបណ្តឹង​របស់​ឈ្មោះ ​ស៊ាន ធា​រី ដែលជាអតី​ត​គូស្នេហ៍ គឺ​បាន​ប្តឹង​ឈ្មោះ ជា ច័ន្ទ​តុលា លើករណី លួច​ប្រាក់​ក្រុមហ៊ុន ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេ​តនា លុបបំបាត់ ឬកែប្រែ​ដោយ​ទុច្ចរិត​នូវ​ទិន្នន័យ​ គំរាមកំហែង​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ និង​គូកន ពីបទ រំលោភ​លើ​លំនៅឋាន។​

​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ជា ច័ន្ទ​តុលា​ កាលពី​យប់​ថ្ងៃទី ​០៩​ ខែធ្នូ ​ឆ្នាំ ​២០២១ ​ក៏បាន​បង្ហោះ​ខ្លឹមសារ​ភ្ជាប់​នឹង​ដីកាកោះ​បែបនេះ​ថា «​ពេលនេះ ប្រពន្ធ​ជាទី​ស្រលាញ់​របស់ខ្ញុំ​បាន​ប្តឹង​ខ្ញុំ​ហើយ​ដូច​អ្វីដែល​ជន​ទី​៣​ថា ​ចាប់​ខ្ញុំ​ដាក់គុក​៥​ឆ្នាំ​ឲ្យ​បាន​នោះ​ឥឡូវនេះ​ គាត់​បានធ្វើ​មែនហើយ​ជន​ទី​៣​អើយ ខ្ញុំ​សុំ​ខ្លាច​លោក​ហើយ ប្រពន្ធ​សម្លាញ់​ចិត្ត​បង​អើយ អូន​ដាច់ចិត្ត​ពី​បង​ម្ល៉េះ​?»៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម