Connect with us

សន្តិសុខសង្គម

ផ្ទុះអាវុធក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន បណ្ដាលឲ្យជនជាតិចិនម្នាក់ស្លាប់

បានផុស

នៅ

យោងតាមរបាយការណ៍របស់កម្លាំង​ស្នាក់ការ​សន្តិសុខ​៤០២ កាលពី​វេលា​ម៉ោង០១​និង​៣០​នាទី រំលងអា​ធ្រា​ត ឈានចូលថ្ងៃទី​១២​ ខែធ្នូ ឆ្នាំ២០២១ ​នៅ​ចំណុច គីឡូម៉ែត្រ​លេខ​១៣៨​លើផ្លូវ​ជាតិ​លេខ​០៤ ស្ថិតក្នុង​ភូមិ​បឹង​ត្រាច ឃុំ​ចម្ការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​ មានករណីផ្ទុះ​អាវុធមួយ​បណ្ដាលឲ្យជនសង្ស័យជាជនជាតិចិនម្នាក់ស្លាប់ ក្នុងប្រតិបត្តការបង្ក្រាបគ្រឿងញៀន។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ផ្តល់​ពណ៌​មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានបញ្ជាក់ថា មាន​រថយន្ត​សមត្ថកិច្ច នគរបាលជាច្រើន​គ្រឿង បានធ្វើ​ការដេញ​បង្ក្រាប​(​សង្ស័យជា​ករណី​បង្ក្រាប​គ្រឿងញៀន​) ដឹកនាំ​បង្ក្រាប​ដោយ​កម្លាំងនាយកដ្ឋាន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ នៅលើ​ផ្លូវជាតិ​លេខ​០៤ ក្នុងទិសដៅពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ទៅលើ​រថយន្ត​ចំនួន​០២​គ្រឿងម៉ាក ស៊ីណា ពណ៌​ស​ ពាក់​ស្លាក​លេខ ភ្នំពេញ 2BQ 5899 បើកបរ​ដោយ​ជនជាតិ​ចិន ភេទ​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ មាន​ដឹកទំនិញ​ចំនួន​៧៤​បាវ (​សង្ស័យ​គ្រឿងញៀន​)​។ និងរថយន្ត​ម៉ាក ធុន​ដ្រា ពណ៌​ស ពាក់​ស្លាក​លេខ 2D9929 បើកបរ​ដោយជនជាតិ​ចិន មិន​ស្គាល់​អត្តសញ្ញាណ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ បណ្តាល​អោយអ្នកបើកបរ​រថយន្តម៉ាក ធុន​ដ្រា ជនជាតិ​ចិន​ម្នាក់ ភេទ​ប្រុស បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង ក្នុងពេល​កម្លាំង​បើក​ប្រតិបត្តិការ​។ ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូនទៅស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម