Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឡោមព័ទ្ធទីតាំងផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺ បន្ទាប់ពីបង្ក្រាបបានជាង១ពាន់គីឡូ

បានផុស

នៅ

កម្លាំងសមត្ថកិច្ច​កំពុង​បន្ត​ឡោមព័ទ្ធ​ទីតាំងរោងចក្រ​ដំណាប់​ស្វាយ និង​បាន​បន្តឆែកឆេរ​ទីតាំង​កែច្នៃ​ផលិត​គ្រឿងញៀន​នៅ​ចំណុចភូមិ​ដំបង​វិញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បន្ទាប់​ពី​បង្ក្រាប​បានជាងជាង១ពាន់គីឡូក្រាម និងបន្តឃាត់ខ្លួន៣នាក់បន្ថែម។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន​រួមមាន ១-​ឈ្មោះ LEE TSUNG HAN ភេទ​ប្រុស អាយុ៣២​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ (​ស្លាប់​) ។ ២-​ឈ្មោះ LY POHAN ភេទ​ប្រុស អាយុ៣២​ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (​អ្នកបើកបរ​ដឹក​គ្រឿងញៀន​)។ និង៣-​ឈ្មោះ LY POHAN ភេទ​ប្រុស អាយុ៤៧​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់​(​ជា​មេការ​គ្រប់គ្រង​ទីតាំង​កែច្នៃ​គ្រឿងញៀន​) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នោះ​សមត្ថកិច្ច​ក៏បាន​រឹបអូស​វត្ថុតាងរួមមាន ម្សៅ​ស​ សង្ស័យ កេ​តា​មីន​(KE- TAMIN) ចំនួន ៧៤​កា​រ៉ុង ក្នុង​១​កា​រ៉ុង ២០​កញ្ចប់​ធំ ស្មើ​ប្រមាណ ១.៤៨០​គីឡូក្រាម ទាំង​សំបក ។ អាវុធខ្លី ម៉ាក K៥៤ មួយ​ដើម រថយន្ត២​គ្រឿង សារធាតុ​គីមី និង​ឧបករណ៍​កែច្នៃ​គ្រឿងញៀន​មួយចំនួនធំ ។​

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កម្លាំង​សមត្ថកិច្ចមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ បើកប្រតិបត្តិការបង្ក្រាប​ករណី​កែច្នៃ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំមិន​ធ្លាប់មាន ស្ថិតនៅ​ក្នុង​ក្រុមហ៊ុន (​ហ្វា​ម អេ​ស៊ា ឯ​.​ក​) រោងចក្រ​ផលិត ដំណាប់​ស្វាយ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ការប៉ះទង្គិច​គ្នា​នៅ​ផ្លូវជាតិ​លេខ៤ គឺ​កើតឡើង​ខណៈ​ឈ្មួញ​គ្រឿងញៀន​កំពុង​ដឹក​គ្រឿងញៀន​ជាច្រើន​ឆ្ពោះទៅកាន់​ខេត្ត​ព្រះសីហនុ ។

ក្នុងប្រតិបត្តិការ​នោះ ​កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀនបាន​ផ្ទុះអាវុធ​ដើម្បី​ទប់ទល់​ជាមួយ​ការបាញ់ប្រហារ​ពី​សំណាក់​ឈ្មួញ​គ្រឿងញៀន​មកលើ​សមត្ថកិច្ច​នៅត្រង់ចំណុច​លើផ្លូវ​ជាតិ​លេខ៤ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់​សិលា ខេត្តព្រះសីហនុ បណ្តាល​ឲ្យ​ឧក្រិដ្ឋជន ដែល​គេ​សង្ស័យថា ជា​ជន​ជាតិចិន​ម្នាក់​ត្រូវ​គ្រាប់​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់​ត្រូវ​ចាប់ខ្លួន ជាមួយ​រថយន្ត ១​គ្រឿង ។ ក្នុងនោះ​សមត្ថកិច្ច​បានធ្វើការ​រឹបអូស​ថ្នាំញៀន​ប្រភេទ (​កេ​តា​មីន​) ជិត ១.៥០០ គីឡូក្រាម ដែល​ឧក្រិដ្ឋជន​បាន​ផលិត និង​កែច្នៃ នៅក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ​របស់​ក្រុមហ៊ុន​ចិន​មួយ​នោះ ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម