សន្តិសុខសង្គម
បន្ទាន់!! ភ្ញាក់ផ្អើលទាំងយប់ក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ លួចកាំភ្លើងឪពុកមកបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក
សៀមរាប ៖ នៅវេលាម៉ោង៧យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ មានហេតុការណ៍ផ្ញាក់ផ្អើលមួយបានកើតឡើងទាំងយប់ដោយក្មេងប្រុសម្នាក់លួចយកកាំភ្លើងឪពុកមកបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍កើតឡើងនាវេលាម៉ោង ១៥និង០០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះដែលទើបនឹងមានការភ្ញាក់ផ្អើលនាមុននេះបន្តិច។ ប្រភពដដែលបានឲ្យដឹងថា ករណីដែលផ្ទុះអាវុធបណ្ដាលឲ្យស្លាប់យុវជនម្នាក់ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសមានវ័យជាង១០ឆ្នាំនេះ ត្រូវជាកូនមន្ត្រីអាវុធហត្ថខេត្តសៀមរាបម្នាក់ បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក។ សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ ឌឿន ស៊ីតនីណាថាន់ អាយុ ១៤ឆ្នាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យទៅលើសាកសពផងដែរ។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់អំពីមូលហេតុនៃការបាញ់សម្លាប់ខ្លួនឯងរបស់យុវជនរូបនេះនៅឡើយនោះទេ៕
ដោយ ៖ កុសល
កែសម្រួលដោយ ៖ នាគព័ន្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


