Connect with us

សន្តិសុខសង្គម

ទុស្សេចរន្តអគ្គីសនី ឆេះផ្ទះរួមទាំងសម្ភារៈមួយចំនួនធំ នៅខេត្តតាកែវ

បានផុស

នៅ

ខេត្តតាកែវ៖ អគ្គិភ័យ​បណ្ដាលឱ្យផ្ទះមួយខ្នងរួមទាំងសម្ភារៈ ថវិកាមួយចំនួនធំត្រូវបានភ្លើងលេបត្របាក់អស់គ្មានសល់ នៅ រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនេះ ស្ថិតនៅ ក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលម្ចាស់មានឈ្មោះ សេង ហួរ ភេទប្រុស អាយុ ៥៤ ឆ្នាំ។ អគ្គិភ័យខាងលើ ធ្វើឱ្យខាតបង់ផ្ទះធ្វើពីឈើប្រក់ក្បឿង ទំហំ ៦ ម៉ែត្រ គុណ ៧ ម៉ែត្រ។

ក្នុងហេតុការណ៍នេះ កម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ៤ ឡាន ទើបគ្រប់គ្រងអគ្គីភ័យបានទាំងស្រុង និងមិនរាលដាលដល់ផ្ទះអ្នកដទៃ។ ចំពោះមូលហេតុនៃការឆេះនេះ សមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

សូមបញ្ជាក់ថា អគ្គីភ័យនេះបណ្តាលឱ្យឆេះផ្ទះខាងលើស្ទើរទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិ សម្ភារៈមួយចំនួន តែមិនបណ្តាលឱ្យរងរបួសដល់មនុស្សឡើយ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម