Connect with us

សន្តិសុខសង្គម

លោកស្រី មិថុនា ភូថង បង្គាប់ឱ្យអាជ្ញាធរស្រុកស្រង់ស្ថិតិជនវិកលចរិត

បានផុស

នៅ

លោកស្រី មិថុនា ភូ​ថង ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង បាន​បង្គាប់​ដល់​អភិបាល​ក្រុង​ស្រុក​កំណត់​ស្រង់​ស្ថិតិ​ជន​វិកលចរិត​ ដែល​រងគ្រោះ​ផ្សេងៗ ជាពិសេស​អ្នក​រង​ប៉ះពាល់​ព្រោះតែ​ឥទ្ធិ​គ្រឿងញៀន​។ មនុស្ស​បាត់បង់​សតិ ដោយសារ​គ្រោះថ្នាក់​អ្វីមួយ ឬ​សារធាតុ​គ្រឿងញៀន ជា​វិបត្តិ​មួយ​ដ៏​ធ្ងន់ធ្ងរ​ដែល​ចាំបាច់​រួមគ្នា​ទប់ស្កាត់​អប់រំ ដើម្បី​ចៀសវាង​ធ្វើឱ្យ​បញ្ហា​នេះ​បន្ត​កើតមាន​ក្នុងសង្គម​គ្រួសារ ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី មិថុនា ភូ​ថង ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ក្នុង​ពិធី​បំពាក់​កន្សែង​កាកបាទក្រហម​ជូន​ដល់​យុវជន​ចំនួន​ ១ និង​ពលរដ្ឋ​ក្រីក្រ​លំបាក​ចំនួន​៥០​គ្រួសារ​នៅ​ស្រុក​បូ​ទុម​សាគរ និង​ស្រុក​គិរីសាគរ រសៀល​ថ្ងៃទី​ ១៤ ខែធ្នូ ២០២១​នេះ​ បាន​បង្គាប់​ដល់​អភិបាល​ក្រុង​ស្រុក​ទាំងអស់​ពិនិត្យ​ស្រង់​ស្ថិតិ​ជន​វិកលចរិត ដោយសារ​ការរង​គ្រោះថ្នាក់​ផ្សេងៗ និង​រង​ផលប៉ះពាល់​ព្រោះ​គ្រឿងញៀន​ឱ្យ​ត្រឹមត្រូវ ដើម្បី​លុបបំបាត់​ពី​ភាព​រើសអើង ព្រមទាំង​ដោះស្រាយ​ជួយសង្គ្រោះ​ទៅតាម​យន្តការ​នានា​។ លោកស្រី មិថុនា ភូ​ថង បន្ថែមថា ក្រោយ​ក្តោប​ក្តាប់​ព័ត៌មាន​ទិន្នន័យ​បាន​ពេញលេញ ក្រុមការងារ​មន្ត្រី​ជំនាញ​អន្តរ​វិស័យ​របស់​រដ្ឋ​បាល​ខេត្ត​រួមគ្នា​ពិនិត្យ​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ​ទៅតាម​កម្រិត​ជន​វិកលចរិត​ទាំងនោះ​។ ដូច្នេះ​អាជ្ញាធរ​បន្ត​ប្រឹងប្រែង​ស្វែង​ការគាំទ្រ​ពី​អង្គការ​ដៃគូ​អភិវឌ្ឍន៍​លើ​ជន​អ​នា​និង​ជនរងគ្រោះ​ទាំងអស់នោះ​ផងដែរ​។

​ចំណែកឯ​លោក ទួន ឪ​ទី អភិបាលរង​ស្រុក​គិរីសាគរ ក៏​ទទួលយក​ការបង្គាប់​ណែនាំ​របស់លោក​ស្រី​មិថុនា ភូ​ថង អនុវត្ត​ជាថ្មី ទោះបីជា​កន្លងទៅ​ធ្លាប់​ស្រង់​ស្ថិតិ​រួចហើយ​ក៏ដោយ ក៏​តម្រូវ​ធ្វើ​បច្ចុប្បន្នភាព​លើ​ការងារ​សង្គមកិច្ច​នេះដែ​រ​។ លោក សាក់ សំណាង ប្រធានការិយាល័យ សុខុមាលភាព​សង្គម និង​ការ​ជួញ​ដូរ​មនុស្ស​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្តកោះកុង ថ្លែង​រសៀល​ថ្ងៃទី​ ១៥ ខែធ្នូ​នេះ​ថា ​សព្វថ្ងៃ ខេត្ត​កោះកុង មាន​មាន​ជនអនាថា​មក​ទទួល​សេវា​ពិគ្រោះ​ដោះស្រាយ​ប្រមាណ​១០​នាក់ និង​ជន​វិកលចរិត​ចំនួន​៦​នាក់​។ ភាគច្រើន​ពួកគាត់​បំឡាស់​ទី​មកពី​បណ្តា​ខេត្ត​ផ្សេង​ចូលមក​ខេត្តកោះកុង ។​

​ការងារ​គ្រប់គ្រង​ជនអនាថា ពុំ​អាចធ្វើ​តែ​ឯកឯង​បានទេ បើ​គ្មាន​ការចូលរួម​ពី​រដ្ឋបាល​ក្រុង​ស្រុក ត្រូវ​យល់​ពី​តួនាទី​ប្រមូល​ទិន្នន័យ ឬ​ផ្តល់​សេវា​នីតិ​សម្បទាន​សង្គម​កិច្ច​ដល់​ក្រុម​ជនអនាថា ឬ​ជន​វិកលចរិត។ ​បញ្ហា​នេះ លោក​ក៏​សុំ​គោលការណ៍​ទៅ​រដ្ឋបាលខេត្ត​មន្ទីរ​ពាក់ព័ន្ធ​ដើម្បី​រួមគ្នា​បើក​កិច្ច​ដោះស្រាយ​ប្រមូល​ទិន្នន័យ​បាន​សមស្រប ជៀសវាង​ខ្វះ​ទំនួល​ខុសត្រូវ​ចំពោះ​ការងារ​កំណត់ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម