Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោសចោរប្លន់ ២ នាក់ ដាក់ពន្ធនាគារម្នាក់ ១០ ឆ្នាំ និងម្នាក់ទៀត ៧ ឆ្នាំ

បានផុស

នៅ

លោក អ៊ួ​ង វុទ្ធី ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសចោរប្លន់ប្រដាប់អាវុធ ២ នាក់ ដាក់ពន្ធនាគារម្នាក់​កំណត់​១០ ​ឆ្នាំ និង​ម្នាក់​ទៀត ​៧​ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការ​បានឲ្យដឹងថា ជនជាប់ចោទ​ឈ្មោះ នី សុវណ្ណារ៉ា អាយុ​១៨​ឆ្នាំ ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​១០​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ បាញ់​ប្លន់​យក​ម៉ូតូ បទ​កាន់កាប់​ដឹកជញ្ជូន​អាវុធ ប្រព្រឹត្ត​នៅ​ផ្លូវ​ចូល​វត្ត​ជន្លង់ម្លូ​ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល កាលពី​ថ្ងៃទី ០៥ ឧសភា ឆ្នាំ​២០២០ រំលង​អធ្រាត្រ។​

ចំណែក​ជនជាប់ចោទ​ទី​២​ឈ្មោះ ឡុង បញ្ញា អាយុ​ ២៨ ​ឆ្នាំ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​កំណត់ ​៧ ​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ លួច​ដោយ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ( ប្លន់​ម៉ូតូ ) ប្រព្រឹត្ត​នៅ​ផ្លូវជាតិ​លេខ​៣ ចាប់ពី​ផ្សារ​អង្គតាសោម​មក​ភ្នំពេញ និង​ផ្លូវជាតិ​លេខ​៤ ក្នុង​ខណ្ឌ​កំបូល ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម