Connect with us

សន្តិសុខសង្គម

ពលរដ្ឋ ១៥ គ្រួសារ ស្នើអាជ្ញាធរជួយដោះស្រាយ ករណីធ្វើរបងស្ទើដើរចូលផ្ទះមិនបាន

បានផុស

នៅ

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ១៥ គ្រួសារ រស់នៅ ភូមិបន្លិច ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តវ៉ាសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ដោះស្រាយបញ្ហា អ្នកខាងមុខ ធ្វើរបងបិត មិនអាចធ្វើដំណើរបាន ជាពិសេសកូនៗដែលត្រូវធ្វេីដំណេីរទៅ រៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ ៧ គ្រួសារ តំណាងពលរដ្ឋទាំង ១៥ គ្រួសារ បានលើកឡើងថា ចំណុចផ្លូវដែលត្រូវបាន អ្នកនៅ ខាងមុខធ្វើរបងនេះ ជាផ្លូវដែលពួកគាត់ប្រើប្រាស់ជាយូរណាស់មកហើយ ដោយអាចធ្វើដំណើរបើកគោយន្តចេញបាន។ តែក្រោយមកថ្មីៗនេះ ត្រូវបានឈ្មោះ ងាម ម៉ុល ភេទស្រី ដែលជាម្ចាស់ដី បានធ្វើរបង បណ្តាលឱ្យផ្លូវរួមតូចរហូតមិនអាចជិះម៉ូតូបាន សូម្បីដើរក៏ចង្អៀត។

ករណីនេះប្រជាពលរដ្ឋទាំង ១៥ គ្រួសារ សូមសំណូមពរដល់អាជ្ញាធរមេត្តាជួយអន្តរាគមន៍ដោះស្រាយបញ្ហាផ្លូវនេះ ឱ្យពួកគាត់អាចធ្វើដំណើរបាន ទោះមិនបានធំដូចមុន ក៏បានត្រឹមជិះម៉ូតូចេញចូលបាន គ្រាន់ឱ្យក្មេងៗទៅ រៀនបានងាយស្រួល ព្រោះនៅ រដូវស្សាពួកគាត់មិនអាចធ្វើដំណើរវាងតាមវាលស្រែ ដើម្បីចេញទៅ ផ្លូវធំបានឡើយ។

ពាក់ព័ន្ធករណីនេះ លោក អ៊ុច អាន់ មេឃុំសំរោង បានឱ្យដឹងថា លោកធ្លាប់បានចុះពិនិត្យដល់កន្លែងទំនាស់ម្តងរួចមកហើយ ក្រោយមកលោកបានចាត់ឱ្យខាងក្រុមប្រឹក្សា និងលោកមេភូមិ ចុះពិនិត្យ និងប្រមូលទិន្ន័យលើករណីនេះ ហើយលោកនឹងចុះធ្វើការដោះស្រាយបញ្ហានេះ ជូនប្រជាពលរដ្ឋប៉ះពាល់ទាំង១៥គ្រួសារ ដើម្បីបានផ្លូវប្រើប្រាស់ឡើងវិញ៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម