Connect with us

សន្តិសុខសង្គម

ឃុំខ្លួនស្ត្រីម្នាក់រឿងខ្ចីលុយដើម៥ម៉ឺនដុល្លារឡើងការប្រាក់ដល់៩ម៉ឺន​ដុល្លារ

បានផុស

នៅ

ចៅក្រម​សាលាដំបូង លោក ម៉ម ច័ន្ទ​វណ្ណៈ នា​ល្ងាច​ថ្ងៃទី១៦ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ បា​ម​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដាក់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ពាក់ព័ន្ធ​និង​ការខ្ចី​លុយ​ចងការ​ប្រាក់​ដាក់​ប្លង់ដី​បញ្ចាំ ពី​ប្រាក់​ដើម​៥​ម៉ឺន​ដុល្លារ​រហូតដល់​ឡើង​កា​ប្រាក់​ដល់​៩​ម៉ឺ​ន​ដុល្លារ ។​

ជន​ត្រូវ​ចោទ​ដែល​ចៅក្រម​តុលាការ​សម្រេច​ឃុំខ្លួន​ឈ្មោះ អោម ចាន់ណា អាយុ​៤២​ឆ្នាំ មានមុខរ​បរជា​អ្នកលក់​បាយ ម្ហូប មាន​ទីលំនៅ​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រី​ឈ្មោះ អោម ចាន់​វណ្ណៈ ត្រូវបាន​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​ចៅក្រម​តុលាការ​ឈ្មោះ ម៉ម ចាន់​វណ្ណៈ ហើយ​ត្រូវបាន​បញ្ជូន​មកកាន់​សាលាដំបូង​នៅ​ថ្ងៃទី១៦​ ខែធ្នូ​នេះ ។ ក្នុងនោះ​ក្រោយពី​ធ្វើការ​សាកសួរ​ចប់ ចៅក្រម​សើ​ប​សួ​របានចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​ភ្លាម តាម​ដីកា​បង្គាប់​អោយ​ឃុំខ្លួន​លេខ ៩១៤៨ ឋ ដឃ​ដ ចុះហត្ថលេខា​ដោយ​ចៅក្រម ម៉ម ចាន់​វណ្ណៈ ក្រោម​បទចោទប្រកាន់ រំលោភ​លើ​ទំនុកចិត្ត ។​

ពាក់ព័ន្ធ​និង​ការឃុំខ្លួន​ជនជាប់ចោទ ប្រភពពី​សាលាដំបូង​បានអោយដឹងថា កាលពី​សម័យមុន​វិបត្តិ​កូវីដ​១៩​រាតត្បាត ឈ្មោះ អោម ចាន់​វណ្ណៈ បាន​ខ្ចីប្រាក់​ពី​ជនជាតិ​វៀតណាម​ម្នាក់​ចំនួន​៥​ម៉ឺ​ន​ដុល្លារ​ដើម្បី​រក​ស៊ី ក្រោមរូបភាព​ចងកា​រប្រាក់​ដោយ​ដាក់​ប្លង់ដី​បញ្ចាំ​មួយកន្លែង​នៅ​សង្កាត់​បាក់​ខែង​មាន​ទំហំ​៧​ម៉ែត្រ​គុណ​និង​៥០​ម៉ែត មានតម្លៃ​ប្រហែល​២០​ម៉ឺ​ន​ដុល្លារ​នាពេល​ប​ច្ចុប្ប​ន្ន ។

ប្រភព​បាន​អោយដឹងទៀតថា មុនដំបូង​ដំណើរការ​សងបំណុល​ទៀងទាត់ លុះដល់​កូ​វីដ​ចូល​មកដល់​ស្រាប់តែ​កូនបំណុល​គ្មាន​ប្រាក់​បង់ការ​ប្រាក់​រហូត​ដល់​សព​ថ្ងៃ​ជាហេតុ​ធ្វើអោយ​កា​ប្រាក់​ឡើងដល់​៤​ម៉ឺន​ដុល្លារ បូក​ទាំង​ប្រាក់​ដើម​៥​ម៉ឺន​ទៀត ​សរុប​បំណុល​ឡើងដល់​៩​ម៉ឺ​ន​ដុល្លារ ឈ្មោះ អោម ចាន់ណា គ្មាន​មធ្យោបាយ​សង ក៏​ទៅសុំ​ប្លង់ដី​ពី​ម្ចាស់បំណុល​ដើម្បី​ដាក់បញ្ចាំ​នៅ​ធនាគារ​យកប្រាក់​មក​ស​ង តែ​ម្ចាស់បំណុល​មិន​ព្រម​ព្រោះ​ចង់បាន​ដី​ដែល​កូនបំណុល​បញ្ចាំ​នោះ​ដាច់​តែម្ដង ក៏​ប្ដឹង​មក​តុលាការ​ចាប់ខ្លួន​ឈ្មោះ អោម ចាន់ណា ដាក់​ឃុំ​តែម្ដង ដើម្បី​ដាក់​សម្ពាធ ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម