Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួន មេខ្យល់ ២ នាក់ បម្រុងនាំពលរដ្ឋ ៦ នាក់លួចឆ្លងដែនទៅថៃ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋ ៦ នាក់ត្រូវបានចាញ់បោកមេខ្យល់ថានឹងជូនឆ្លងដែនទៅ រកការងារ
ធ្វើនៅ ប្រទេសថៃ មិនទាន់ឆ្លងដែនចូលព្រំប្រទល់ប្រទេសថៃផង ត្រូវកម្លាំងការពារព្រំដែនគោក លេខ ៨០៧ ឃាត់ខ្លួនបាននៅ យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតភូមិសាស្ត្រ ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ រស់ ដារ៉ា មេបញ្ជាការរង ទទួលទិសប៉ុស្តិ៍ បានឱ្យដឹថា នៅ យប់ថ្ងៃទី១៦ ខែធ្នូ នោះ លោកបានដឹកនាំកម្លាំង វរសេនាតូច នគរបាលការពារព្រំដែនគោក លេខ ៨០៧ បានសហការជាមួយ កម្លាំងយោធា វរសេនាតូច លេខ ១ បានចុះល្បាត នៅ តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ។ លុះល្បាតដល់ត្រង់ចំណុចទល់មុខ ខ ២ គ ៣ មាន និយាម ការ TA (៧៦៧២៣-៦៣៣៤០) ក៏បានប្រទះឃើញមេខ្យល់ ២ នាក់ និងពលរដ្ឋ ៦ នាក់ ក្នុងនោះមានក្មេងតូចៗ ៣ នាក់ បម្រុងលួចឆ្លងដែន។ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ។

លោកវរសេនីយ៍ទោ រស់ ដារ៉ា បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះដែលជាពលរដ្ឋរងគ្រោះមានគ្នា ៣ នាក់ រួមទាំងកូនក្មេងតូចៗ ៣ នាក់ផង ត្រូវបានមេខ្យល់នាំទៅ ប្រទេសថៃដើម្បីរកការងារធ្វើ ដោយមេខ្យល់យកលុយក្នុង ១ នាក់ ១ ០០០ បាត។ ប៉ុន្តែជូនមិនទាន់ឆ្លងផុតព្រំដែនផង ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

លោកវរសេនីយ៍ទោ រស់ ដារ៉ា បានបញ្ជាក់ឱ្យដឹងបន្តទៀតថា អនុវត្តតាមបទបញ្ជាពីមេបញ្ជាការកម្លាំងយោធាបូផាថៃ ឱ្យទប់ស្កាត់ពលរដ្ឋខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ រួមទាំងការពារការរាតត្បាតជំងឺកូវីដ-១៩ ផងដែរពិសេសមេរោគបំប្លែងថ្មីយ៉ាងតឹងរឹងបំផុត ដែលកុំថាឡើយមនុស្សលួចឆ្លងដែនចូលប្រទេសគេបាន សូម្បីតែសត្វក៏មិនអាចចូលបានដែរ។

សមត្ថកិច្ចក្រោយពីបានធ្វើកំណត់ហេតុអស់ហើយ ពលរដ្ឋទាំង ៦ នាក់នោះត្រូវបានបញ្ជូនឱ្យវិលត្រឡប់ទៅ លំនៅ ឋានវិញ តាមប៉ុស្តិ៍ត្រួតប្រាសាទ ត្បែងច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ។ ចំណែកមេខ្យល់ទាំង ២ នាក់ត្រូវបានបញ្ជូនមកស្នងការ ហើយបញ្ជូនទៅ តុលាការដាក់ទោសតាមច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម