Connect with us

សន្តិសុខសង្គម

ព័ត៌មានបឋម ៖ រថយន្តមួយគ្រឿង បើកបុករះម៉ូតូ ៤គ្រឿង បណ្ដាលឲ្យយុវជន ៧នាក់ស្លាប់

បានផុស

នៅ

យុវជន ៧នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តមួយគ្រឿងបើកបុករះ ហើយរថយន្តបង្ក ក៏ជ្រុលទៅបុកបង្គោលភ្លើងថ្ម បណ្ដាលឲ្យឆេះត្រូវបានប្រជាពលរដ្ឋជួយពន្លត់ទាន់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលវេលាម៉ោង ១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ១១០ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

យោងតាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស ២នាក់ បើករថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BM.4386 ធ្វើដំណើរតាមបណ្តោយផ្លូវ ១១០ ក្នុងទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន។

ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូ ៤គ្រឿង ជិះដោយយុវជន ៨នាក់ ពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនិងកន្លែង ៥នាក់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹកទៅសង្រ្គោះ។

តែអកុសលយុវជន ២នាក់ បានដាច់ខ្យល់ស្លាប់តាមផ្លូវបន្ថែមទៀត ហើយនៅសល់ម្នាក់កំពុងសង្រ្គោះនៅឯមន្ទីរពេទ្យ។ ចំណែកឯរថយន្តបង្ក មិនទាន់អស់ល្បឿនជ្រុលទៅបុកបង្គោលភ្លើងថ្ម បណ្តាលឲ្យ​ឆេះ ត្រូវបានប្រជាពលរដ្ឋជួយពន្លត់ទាន់ ហើយអ្នកបើកបររថយន្ត និងអ្នករួមដំណើរម្នាក់ទៀត បានចុះពីលើរថយន្តរត់គេចខ្លួនបាត់។ រីឯម៉ូតូរបស់ជនរងគ្រោះបែកបាក់ និងដាច់ស៊ីម៉ាំងរាយប៉ាយ ពេញផ្លូវ​។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះទៅវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តបង្ក ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែកសពយុវជនទាំង ៧នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យរៀងៗ ខ្លួន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម