Connect with us

សន្តិសុខសង្គម

តុលាការពន្យារពេលសាកសួរបន្ថែមលើអតីតផ្កាយ ២ សូយ ចាន់សឿន ករណីអំពើហិង្សា និងបរិហារកេរ្តិ៍

បានផុស

នៅ

​អតីត​ផ្កាយ​២​យោធា សូ​យ ចាន់​សឿន ដែល​កំពង់​ជាប់​ឃុំឃាំង​នៅឯ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ត្រូវបាន​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី ២០ ខែ​ធ្នូ ឆ្នាំ ២០២១​ នេះ ដើម្បី​សាកសួរ​បន្ថែម​តាម​ការស្នើ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បានឲ្យដឹងថា ជនជាប់ចោទ​ត្រូវបាន​អនុរក្ស​ពន្ធនាគារ​បញ្ជូន​មកដល់​តុលាការ​ហើយ ប៉ុន្តែ​ចៅក្រម​មិនអាច​បំពេញ​កិច្ច​បានទេ ដោយសារ​មេធាវី​ការពារ​ក្ដី​ឲ្យ​ជនជាប់ចោទ​មិនបាន​ទទួល​ដីកា ឬ​សេចក្ដីជូនដំណឹង​របស់​តុលាការ។ ដូច្នេះ​ចៅក្រម​សើ​ប​សួរ​បាន​ពន្យារ​ពេល​ការសាកសួរ​ជនជាប់ចោទ សូ​យ ចាន់​សឿន ទៅ​ថ្ងៃទី ០៤ ខែ​មករា ឆ្នាំ​២០២២​ខាងមុខ​វិញ ។​

ប្រភព​បន្តថា​ សំណុំរឿង​ដែល​តុលា​ករ​បំពេញ​កិច្ច​ស៊ើបសួរ​បន្ថែម​លើ​ជនជាប់ចោទ​ឈ្មោះ សូ​យ ចាន់​សឿន គឺជា​សំណុំរឿង « ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត , និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ » ប្រព្រឹត្ត​នៅ​ភូមិ ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​បុក កាល​អំឡុង​ឆ្នាំ​ ២០១៩ ថ្ងៃទី ៣០ ខែ​តុលា ២០១៩ និង​ថ្ងៃទី ២២ ខែ​វិច្ឆិកា ២០១៩ ដែល​ត្រូវបាន​ប្ដឹង​ដោយ​លោក កើត ខេង ជា​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម