សន្តិសុខសង្គម
មុនចងកសម្លាប់ខ្លួន បុរសម្នាក់ចេះតែត្អូញត្អែរថា នឹកប្រពន្ធណាស់
បុរសម្នាក់ បានសម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង ខណៈឪពុក-ម្ដាយមិននៅផ្ទះ។ ចំពោះករណីនេះមានប្រភពជាច្រើន បានអះអាងថា បុរសរងគ្រោះចងកសម្លាប់ខ្លួន ព្រោះតែមានវិបត្តិផ្ទាល់ខ្លួន ដោះស្រាយមិនចេញ ទើបសម្រេចចិត្តបែបនេះ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើ បានកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ នៅចំណុចផ្ទះ របស់ឪពុក-ម្តាយជនរងគ្រោះ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
ជនរងគ្រោះ ត្រូវបានម្តាយបង្កើត ប្រាប់ឲ្យដឹងថា ឈ្មោះ អ៊ីង រុំ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ ដោយជនរងគ្រោះ ដែលជាកូនប្រុសម្នាក់នេះ កន្លងមកក្រុមគ្រួសារបានដណ្តឹងប្រពន្ធ និងរៀបការដោយពេញច្បាប់នៅខេត្តកែប។ តែពេលនេះជនរងគ្រោះ បានលែងលះជាមួយប្រពន្ធ ហើយមករស់នៅផ្ទះជាមួយឪពុក-ម្តាយវិញ ដែលជាកន្លែងកើតហេតុ។
ម្តាយជនរងគ្រោះ បានបញ្ជាក់ទៀតថា ក្រោយពីលែងលះប្រពន្ធ បានប្រហែលជិត ៤ខែ កូនប្រុសរបស់គាត់ (ជនរងគ្រោះ) ចេះតែត្អូញត្អែរថា នឹកប្រពន្ធណាស់ តែជនរងគ្រោះមិនហ៊ានទៅលេងទេ ព្រោះតែម្តាយខាងស្រី បានហាមប្រាមដាច់ខាត មិនឲ្យជួបគ្នានោះឡើយ។
បន្ទាប់ពីមានករណីមនុស្សស្លាប់ ដោយសារចងកបែបនេះ សមត្ថកិច្ចជំនាញបានមកត្រួតពិនិត្យធ្វើកោសល្យវិច័យ លើសព ខ្លាចក្រែងពាក់ព័ន្ធនឹងករណីផ្សេង។ ប៉ុន្តែដោយសារគ្មានអ្វី ដែលគួរឲ្យកត់សម្គាល់នោះ សមត្ថកិច្ចក៏បានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕
អត្ថបទ៖ សេង ណារិទ្ធ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


