Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួន មុខសញ្ញាប្លន់ប្រដាប់អាវុធ ក្រោយរត់គេចខ្លួនអស់ពេល ១៤ ឆ្នាំ

បានផុស

នៅ

ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាប្លន់ប្រដាប់អាវុធ ហើយបានព្យាយាមគេចខ្លួន អស់រយៈពេល ១៤ ឆ្នាំ ត្រូវបាន​តុលាការ​ចេញ​ដីកា បង្គាប់ឲ្យចាប់ខ្លួន​យកមក​ផ្តន្ទាទោស ខណៈ​ដែល​មុខសញ្ញា​រូបនេះ បានបង្ហាញ​ខ្លួន​នៅលើ​ទឹកដី​នៃ​ស្រុកកំណើត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការអនុវត្ត​ដីកា ចាប់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ៣ និង​ ៤០​នាទីរសៀល នៅ​ចំណុច​ក្រុមទី​ ៣ ភូមិ​រុន ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ផងដែរ​។​

ក្នុងខណៈ​ពេលដែល​មុខសញ្ញា​បានបង្ហាញ​ខ្លួន គឺ​លោក​វរសេនីយ៍ឯក ស គឹម​ឡុង អធិការនគរបាល​ស្រុក​មោងឫស្សី បាន​ដឹកនាំ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គារ អនុវត្ត​ដីកា​ឱ្យ​ចាប់ខ្លួន​លេខ​៤១៤​ច ប​.​ខ ចុះ​ថ្ងៃទី​ ០៤ ឧសភា​ឆ្នាំ ២០០៧ ​របស់លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង ដោយ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ពៅ កុសល់ ភេទ​ប្រុស បច្ចុប្បន្ន​ អាយុ​ ៤៣ ​ឆ្នាំ ទីលំនៅ​មុន​ចាប់ខ្លួន ភូមិ​ជ្រៃ​២ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទ​ពីបទ​ប្លន់ ប្រព្រឹត្ត​នៅ​ភូមិគរ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ​៣ ខែឧសភា ឆ្នាំ ២០០៧ កន្លងទៅ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​អនុវត្ត តាម​នីតិ​វ​ធី​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម