Connect with us

សន្តិសុខសង្គម

ចាប់​បាន​ជន​សង្ស័យពីរ​នាក់​ជាក់ស្តែង ប៉ុនប៉ង​ចរាចរ​លុយដុល្លារក្លែងក្លាយ

បានផុស

នៅ

ខេត្តបាត់ដំបង÷ ជនសង្ស័យពីរនាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនករណីចរាចរណ៍រូបិយវត្ថុណក្លែងក្លាយរួមទាំងករណីប៉ុនប៉ងលួចម៉ូតូ។

ជនសង្ស័យចំនួន០២នាក់មានឈ្មោះម៉ាន សំណាងភេទប្រុសអាយុ២៣ឆ្នាំ និងឈ្មោះថិត សា ភេទស្រីអាយុ១៦ឆ្នាំទាំងពីរនាក់មានទីលំនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាអាជីវករភ្លាម កម្លាំងផ្នែកជំនាញបានចុះសាកសួរនិងនាំខ្លួនជនជាប់សង្ស័យបានភ្លាមៗនៅកន្លែងកើតហេតុត្រង់ចំណុចតូបលក់អីវ៉ាន់ផ្ទះជនរងគ្រោះស្ថិត​ក្នុងចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែខេត្ដបាត់ដំបង។

សមត្ថកិច្ចបន្តថា ជនសង័្សយនៅថ្ងៃកើតហេតុ បានធ្វើសកម្មភាពយកក្រដាសប្រាក់ដុល្លារក្លែងក្លាយទៅទិញអីវ៉ាន់របស់​ជនរងគ្រោះឈ្មោះឆាយ សុភាព ភេទប្រុសអាយុ៣៤ឆ្នាំ ខណ:ជនរងគ្រោះមានការសង្ស័យក៏បានទូរស័ព្ទប្រាប់នគរបាលមូលដ្ឋានដើម្បីមានចំណាត់ការតែម្តង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ៥០ដុល្លាសហរដ្ឋអាមេរិកចំនួន ០៦ សន្លឹក និង​ដែកកែងចុងស្រួចរាងអក្សរអិលសម្រាប់កាច់សោរកម៉ូតូចំនួន០១ និងម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមស៊េរីឆ្នាំ២០១៧។

ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងនៅថ្ងៃទី២៣ខែធ្នូនេះ ត្រូវ​បាន​កម្លាំងបង្ក្រាបរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ​ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម