Connect with us

សន្តិសុខសង្គម

ចាប់ខ្លួន​បុរសចិន ២​នាក់​ ប៉ុន​ប៉ងចាប់ជំរិត​អ្នកគ្រប់គ្រងសណ្ឋាគារ​ និងកាស៊ីណូ​ ​វិមានខ្សាច់មាស

បានផុស

នៅ

សមត្ថកិច្ចបានចាប់ខ្លួនបុរសជនជាតិចិន ២ នាក់ នៅរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១នេះ បន្ទាប់ពីធ្វើសកម្មភាពប៉ុនប៉ងចាប់ជំរិត អ្នកគ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ១៣៖ ២០ នាទី ថ្ងៃទី ២៣ ខែធ្នូ មានករណីប៉ុនប៉ង​មនុស្ស​ឃាត កាន់កាប់រក្សាទុកប្រើប្រាស់អាវុធដោយខុសច្បាប់ និងប៉ុនប៉ងចាប់ជំរិត ទៅលើអ្នក​គ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យមានគ្នាចំនួន០២នាក់ បានសុំចូលធ្វើការនៅសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ហើយបានសុំខ្ចីលុយពីអ្នកគ្រប់គ្រង ក្នុងម្នាក់១៨,០០០$ សរុបទាំង ០២នាក់ ចំនួន ៣៦,០០០$។

ក្រោយពេលដែលអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស បានវេរលុយឲ្យជនសង្ស័យទាំង ០២នាក់រួចមក ស្រាប់តែជនសង្ស័យទាំង០២នាក់ បានព្យាយាមចាប់ខ្លួនអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាសនោះ ដោយជនសង្ស័យឈ្មោះ JIANG FENG យកកាំភ្លើងខ្លី០១ដើម ភ្ជង់ពោះជនរងគ្រោះ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ BAO JIE ជាអ្នកចាប់ក្រៀកក។

ពេលនោះសន្តិសុខ និងបុគ្គលិករបស់សណ្ឋាគារ ឃើញក៏បានចូលទៅប្រតាយប្រតប់​ជាមួយជន​សង្ស័យ​ទាំង០២នាក់។ ពេលនោះជនសង្ស័យឈ្មោះ JIANG FENG បានទាញកាំភ្លើងខ្លី បាញ់០១​គ្រាប់ បណ្តាលឲ្យត្រូវសន្តិសុខជនជាតិចិនម្នាក់ រងរបួសត្រង់ពោះបៀមគ្រាប់ជាប់។ បន្ទាប់មកជនសង្ស័យទាំង០២នាក់ ក៏បាននាំគ្នារត់គេចខ្លួនបាត់អស់។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅដល់​កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៤ និង៣០នាទី ទើបឃាត់ខ្លួនបាន​ជនសង្ស័យ០១នាក់ ឈ្មោះ BAO JIE រីឯជនសង្ស័យ ០១នាក់ទៀត ឈ្មោះ JIANG FENG ជាជនដៃដល់បានរត់គេចខ្លួន ព្រមទាំងយកកាំភ្លើងខ្លីទៅជាមួយ។

កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បន្តការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យឈ្មោះ JIANG FENG បានថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី ខណៈកំពុងសម្ងំលាក់ខ្លួននៅក្នុងសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ០១ដើម ដែលជនសង្ស័យយកទៅលាក់ទុកនៅបន្ទប់ជួលមួយកន្លែងម្តុំ អិលវីចាស់។

ចំណែកជនរងគ្រោះដែលត្រូវបានជនសង្ស័យ ប៉ុនប៉ងចាប់ជំរិត មានឈ្មោះ WANG BING JIE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដោយឡែកជនរងគ្រោះ រងរបួសដោយត្រូវគ្រាប់កាំភ្លើង ០១គ្រាប់ មានឈ្មោះ ZHANG SHUANG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងសង្គ្រោះនៅមន្ទីរព្យាបាល ស៊ីកាងអ៊ីយៀន៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម