Connect with us

សន្តិសុខសង្គម

មួយ​យប់​បាត់​ស្លាក​លេខ​រថយន្ត​ ០៧ គ្រឿង ឆែក​កាមេរ៉ា​ទើប​ចាប់​​បាន​ជន​សង្ស័យ

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ចាប់បាន​ជន​សង្ស័យ ៤ នាក់ ពាក់ព័ន្ធករណីលួចស្លាក​លេខ​រថយន្ត ក្នុងនោះម្នាក់ជាអ្នកទទួលផលចោរកម្ម។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ប្រាប់បញ្ជាក់អោយដឹងថា ក្រោយ​ពីទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មាន​ករណី​បាត់​ស្លាក​លេខ​​រថយន្ដ​ចំនួន ៧គ្រឿង នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីកណ្តាលយប់ថ្ងៃ​ទី​២៣ ខែធ្នូឆ្នាំ២០២១ មន្រ្តី​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​​បាន​ចុះ​​ដឹកនាំ​កង​កម្លាំង​ចុះ​ឆែកឆេរ​កាំមេរ៉ា​សុវត្ថិភាព​តាម​ផ្ទះ​ប្រជាពលរដ្ឋ​។ រហូត​ដល់​កំណត់​មុខ​សញ្ញា​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ ៤នាក់​ ក្នុង​នោះម្នាក់​ជា​អ្នក​ទទួល​ទិញ​ស្លាក​លេខ​រថយន្ដ​។ 

ជន​សង្ស័យ​ ទី​១ ឈ្មោះ​ សួង​ សៅនៀវ​ ភេទ​ប្រុស​ អាយុ​៣២ឆ្នំា​ មុខរបរ​ ជាង​សំណង់​ស្នាក់នៅ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ (ទទួល​ទិញ​ស្លាក​លេខ​រថយន្ដ​)។ ជន​សង្ស័យ​ ទី​២ ឈ្មោះ​ ផាន​ សុីណា​ ភេទ​ប្រុស​អាយុ​២៨ឆ្នំា​ មុខរបរ​ កម្ម​ករ​សំណង់​ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​អូរដឹម​ សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែនជ័យ​ (អ្នក​លួច​ស្លាក​លេខ​រថយន្ដ​)។ ជន​សង្ស័យ​ទី​៣ ឈ្មោះ​ អ៊ុន​ ប្រុស​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នំា​ មុខរបរ​ មិន​ពិត​ប្រាកដ​ស្នាក់​នៅ​ភូមិ​សំបូរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ (ជា​លួច​ស្លាក​លេខ​រថយន្ដ​)។ ជន​សង្ស័យ​ ទី​៤ ឈ្មោះ​  សិត​ ដេឌី​ ភេទ​ប្រុស​អាយុ​២២ឆ្នំា​ មុខរបរ​ មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង​សង្កាត់​ ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ (អ្នក​លួច​ស្លាក​លេខ​រថយន្ដ​)។  

ចំណែក​ឯ​ជន​រងគ្រោះ​ឈ្មោះ​ សៀម​ ស្រី​លាវ​ ភេទ​ស្រី​ អាយុ​៣៤ឆ្នំា​ មុខរបរ​ នៅ​ផ្ទះ​ស្នាក់នៅ​ភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។   ដក​ហូត​វត្ថុតាងរួម​មាន​ ៖​ ម៉ូទ័រ​ដោះ​ស្លាក​លេខ​រថយន្ដ​ ចំនួន​ ០១គ្រឿង​និង​ស្លាក​លេខ​រថយន្ដ​ចំនួន​ ០៧ គ្រឿង​៕

អត្ថបទ៖ រ៉ាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម