Connect with us

សន្តិសុខសង្គម

Update ៖ សមត្ថកិច្ចបញ្ជាក់ពីមូលហេតុករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋនៅខណ្ឌដង្កោ​

បានផុស

នៅ

អគ្គីភ័យដែលឆាបឆេះ​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ផ្លូវ​បេតុង ក្រុមទី​២ ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ កាលពី​វេលា​ម៉ោង១១ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ច​ជំនាញ​បញ្ជាក់ថា បណ្តាល​មកពី​ឆ្លង​ចរន្តអគ្គិសនី ។ ម្ចាស់ផ្ទះ​កើតហេតុ​ឈ្មោះ ប៉េ​ត ផល្លា ភេទស្រី អាយុ៦១​ឆ្នាំ រស់​នៅ​ផ្ទះកើតហេតុ មុខរបរកសិករ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ជំនាញ​ប្រាប់​បន្តថា ផ្ទះកើតហេតុ​ប្រភេទ​សំណង់ ថ្ម​ក្រោម​ឈើ​លើ​ទំហំ ៨ម៉ែត្រ x ៦ម៉ែត្រ ខូចខាត​ទាំងស្រុង ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​នៅក្បែរ​ខាង​ឡើយ ហើយក៏​គ្មាន​មនុស្សណា​ម្នាក់​រងរបួស​ដែរ ។​

ប្រតិបត្តិការ​នេះ​ប្រើប្រាស់រថយន្ត​ការិយាល័យពន្លត់ បង្ការ និងសង្គ្រោះ នៃ​ស្នងការដ្ឋាន​គរ​បាល រាជធានី​ភ្នំពេញ ចំនួន៣គ្រឿង ប្រើ​ប្រាស់​ទឹក​អស់៣​ឡាន ស្មើរ​នឹង១២ម៉ែត្រគូប ។​

រថយន្ត​ជំនួយ​អន្តរាគមន៍ គឺរថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន១​គ្រឿង ប្រើប្រាស់​ទឹក១​ឡាន ស្មើនឹង៦ម៉ែត្រគូប ដោយ​ពន្លត់​បញ្ចប់​ទាំងស្រុង​នៅ​ម៉ោង វេលា១២និង០០​នាទី ថ្ងៃត្រង់ ថ្ងៃខែ​ឆ្នាំ​ដដែល ៕

អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម