Connect with us

សន្តិសុខសង្គម

ផ្ទុះហិង្សាក្នុងគ្រួសារដុតផ្ទះឆេះខ្ទេច

បានផុស

នៅ

ផ្ដើមចេញពីជម្លោះក្នុងគ្រួសារ បុរសម្នាក់ផ្ទុះហិង្សានិងដុតបំផ្លាញផ្ទះខ្លួនឯងឆេះខ្ទេច ខូចខាតសម្ភារៈ​មួយចំនួន និងស្រូវ៤តោន។

ករណីហិង្សាឈានដល់ដុតបំផ្លាញផ្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៥៤នាទី​យប់​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២១​ នៅ​ភូមិ​លាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទំហំ ៥.៥x៧ មែត្រ ធ្វើ​អំពី​ឈើ​ ​ដំបូល​ប្រក់​ក្បឿង ​ជញ្ជាំង​ក្ដា របស់ឈ្មោះ ហ៊ឹម ឡុំ ភេទប្រុស អាយុ៤៣ ឆ្នាំ រស់នៅ​ភូមិ.ឃុំ កើតហេតុ និងខូចខាតសម្ភារៈ ទូរ​ចំនួន១​គ្រឿង លុយ​ចំនួន១លាន​រៀល និងស្រូវ​ចំនួន៤​តោន ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីឈ្មោះ ហ៊ឹម ឡុំ (ជាប្តី​) ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ (​ដុត​ផ្ទះ​ខ្លួនឯង​) ។​

ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ សមត្ថកិច្ចបានប្រើរថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​រថយន្ត ស្មើ​និង០៤ម៉ែត្រគុប៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម