Connect with us

សន្តិសុខសង្គម

ខឹងមិត្តភ័ក្ដិ​មិនឌុបទៅវាយគូទំនាស់ទាញឈើជ្រុងវាយបែកភ្នែកម្ខាង​

បានផុស

នៅ

បុរស​ម្នាក់​ប្រដាប់​ដោយ​ឈើ​ជ្រុង​វាយ​ទៅ​លើ​មិត្តភ័ក្ដិរ​រួមការ​ងារ​បែក​ភ្នែក​ម្ខាង​ដោយសារ​ខឹង​មិន​ព្រម​ឌុប​ជូន​ទៅតាម​វាយ​គូទំនាស់ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ នៅ​ការដ្ឋាន​សំណង់ ផ្លូវ​បេតុង ក្រុម​៤ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ក្រោយ​កើតហេតុ​ភ្លាម ស្ថានភាព​របួសធ្ងន់ ជនរងគ្រោះ​ទៅ​ពេទ្យ​ លុះដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ នេះ​ប្តឹង​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ នៅ​បន្ទប់​ជួល​លេខ​៣៥ ជាន់​ទី​៣ ផ្លូវ​បេតុង ក្រុម​៥ ភូមិ​ត្រពាំង​ពោធិ៍ ក្បែរ​ការដ្ឋាន​សំណង់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនដៃដល់​មានឈ្មោះ ធី ទូច ហៅ​វែង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​បន្ទប់​ជួល​លេខ​៣៥ ជាន់​ទី​៣ ផ្លូវ​បេតុង ក្រុម​៥ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​បឹង​វាល ឃុំ​ត្នោតជ្រុំ ស្រុក​ក្រគរ ខេត្តពោធិសាត់ ។ ចំណែក​ជនរងគ្រោះ​មាន ឈ្មោះ ម៉ុ​ន ណា​ឃី​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ កម្មករសំណង់​ជាមួយគ្នា ស្នាក់នៅ​ការដ្ឋាន​សំណង់ ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ មាន​ស្រុកកំណើត ភូមិ​រកា ឃុំ​អង្គ​តា​សូរ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ។​

តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ពួកគេ​ទាំង​២​នាក់​ត្រូវជា​មិត្តភ័ក្រ​រួម​ការងារ​ជាមួយគ្នា បាន​ផឹក​ស៊ីនៅក្នុង​ការដ្ឋាន​សំណង់​ហើយបន្ត​នាំគ្នា​ទៅ​ចូល​ក្លឹបនៅផ្លូវ​វេង​ស្រេង ម្តុំ​ផ្សារ​ត្រពាំង​ថ្លឹង។ ពេលផឹកអស់​ស្រា​៦​ដប ជនសង្ស័យ​ឈ្មោះ ធី ទូច មានទំនាស់​គ្នា​ជាមួយ​អ្នកផ្សេង ក្នុង​ក្លឹប ឃើញ​សភាព​មិន​ស្រួល​ខ្លាច​មាន​បញ្ហា ក៏​នាំ​ជនសង្ស័យ​វិល​មក​ផ្ទះជួល​វិញ លុះដល់​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលងអាធ្រាត្រ ​ចូល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ជនសង្ស័យ​មិន​អស់ចិត្ត ក៏​បបួល​ជនរងគ្រោះ​ជា​មិត្តភ័ក្រ​ឲ្យ​ឌុប​ជូនទៅ​តាមរក​វាយ​គូទំនាស់ តែ​ជនរងគ្រោះ​មិន​ព្រម បែ​ជា​ចោទថា​ជនរងគ្រោះ សុទ្ធតែជា​បក្ខពួក​គូទំនាស់ ក៏ទាញ​បាន​ឈើ​ជ្រុង​វាយ​ប្រ៉ា​វ​តែម្តង បណ្តាល​ឲ្យ​រងរបួស​បែកភ្នែក​ខាងស្តាំ។ ភ្លាមៗត្រូវបាន​បងប្អូន​សាច់ញាតិ​ឌុប​នាំ​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ រហូតដល់​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១​នេះ ទើបទៅប្តឹង​សមត្ថកិច្ច ចុះទៅ​ឃាត់ខ្លួន​ជនដៃដល់​បាននៅ​បន្ទប់​ជួល ។​

តាម​សម្តី​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា ខ្លួន​ពិតជា​បាន​វាយ​លើ​ជនរងគ្រោះ​មែន ព្រោះតែ​ខឹង​ជនរងគ្រោះ​មិន​ឌុប​ជូន​ខ្លួន​ទៅ​ជួយ​វាយ​គូទំនាស់ ។​

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​ខណ្ឌ​ដើ​ម្បី អនុវត្តិ​បន្ត​តាម​នីតិវិធី ៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម