Connect with us

សន្តិសុខសង្គម

លួចបូមប្រេងចេញពីត្រាក់ទ័រ សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតកំពុងគេចខ្លួន

បានផុស

នៅ

​ជនសង្ស័យ​ពីរ​នាក់បានធ្វើ​សកម្មភាព​លួច​បូម​ប្រេងម៉ាស៊ូត​ចេញពី​ត្រាក់ទ័រ​មួយគ្រឿង​ដែល​ទុក​សម្រាប់​ដឹក​សម្រាមនៅក្នុង​ផ្សារ​តាខ្មៅ​ថ្មី ត្រូវបាន​សមត្ថកិច្ច​ក្រុង​តាខ្មៅ​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់​និង​ម្នាក់ទៀត​រត់គេចខ្លួន ។

ហេ​តុការណ៍នេះ​បាន​កើតឡើងកាលពីថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​២៣​និង​៣០​នាទីនៅ​ចំណុច​ផ្សារ​តាខ្មៅ​ថ្មី ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​បានអោយដឹងថា ជនសង្ស័យ​២​នាក់ ទី​១​ឈ្មោះ ​គុយ វ៉ាន់​ដេ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)។ និង​ឈ្មោះ ​ភ​ក្រ័ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួន​)​។​មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល​រយពេល៣​ឆ្នាំ​ករណី​គ្រឿងញៀន ។ ចំណែកជនរង​គ្រោះ​ឈ្មោះ ខាត់ សា​រិ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​សង្កាត់ មុខរបរ​សន្តិសុខ ។

នគរបាល​បន្ថែមទៀត​ថា មុនពេល​កើតហេតុ មាន​ជនសង្ស័យ​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​មក​ឈប់​នៅ​កន្លែងចាក់សំរាម​ក្នុង​ផ្សារ​តាខ្មៅ​ថ្មី បន្ទាប់មក​ជនសង្ស័យឈ្មោះ​ គុយ វ៉ាន់​ដេ​ត បាន​ចុះមក​លួច​បូម​ប្រេងម៉ាស៊ូត​ចេញ​ត្រាក់ទ័រដែលទុក​សម្រាប់​ដឹក​សម្រាម ហើយក៏​ត្រូវ​សន្តិសុខ​ផ្សារ​ឃើញ ស្រែកថា​ ចោរៗ ក៏​ត្រូវ​ប្រជាពលរដ្ឋ និងសមត្ថកិច្ច​កំពុង​ល្បាត​តាមផ្លូវ ដេញ​ចាប់ខ្លួនបាន​ម្នាក់​និង​វត្ថុតាង យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម​មៀន​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បានឆ្លើ​យ​សារភាពថា ខ្លួននិង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ​ភ័ក្រ ពិតជា​បានធ្វើ​សកម្មភាព​លួច​បូម​ប្រេងម៉ា​ស៊ូ​ត ចេញពី​ត្រាក់ទ័រ​របស់​ជនរងគ្រោះ​ប្រាកដ​មែន។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម