Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៥នាក់ពាក់ព័ន្ធករណីភ្ជង់ប្លន់យកទូរស័ព្ទ​

បានផុស

នៅ

ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​ត្រូវបានកម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​ប្រើ​កាំបិត​ចុង​ស្រួច​ភ្ជង់​គំរាម​ប្លន់​យក​ទូរស័ព្ទដៃ​១​គ្រឿង​។​

ហេតុការណ៍នេះ​បានកើត​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៨ ​ខែធ្នូ ​ឆ្នាំ​២០២១​ នៅ​ចំណុច​ជណ្ដើរ​ឡើងផ្ទះ​៦៤​អឺ​២ ភូមិ​៩​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន ​ទី១​ឈ្មោះ ​ឡុង តាក់ ភេទ​ប្រុស អាយុ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ ទីលំនៅមិន​ពិតប្រាកដ (​អវិជ្ជា​មានកូ​វិដ) (​ឃាត់ខ្លួន​) ទី​២​ឈ្មោះ​ធី ពៅ ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ ទីលំនៅមិន​ពិតប្រាកដ (​អវិជ្ជមានកូ​វិដ​)​ទី​៣ ប្រាក់ សុភាព ភេទស្រី អាយុ​៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់​នៅផ្ទះ​៦៦​អឺ​៤ ភូមិ​៩ សង្កាត់​ផ្សារ​ថ្មី​ទី​២(​អវិជ្ជមាន កូ​វិដ​)​ទី៤ ​នួន សុ​ភ័​ត្រា្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​០៩ អឺ​០ ,z(​អវិជ្ជ​មាន កូ​វិដ​)​ទី​៥​ ឈ្មោះ​ ឡុង សុវណ្ណ​រិ​ទ្ធ ភេទប្រុស អាយុ​៣៦ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅ​បន្ទប់​ជួល(​អវិជ្ជមាន កូ​វិដ​) (​ឃាត់ខ្លួន​) ។ ​ចំណែក​ជន​រង​គ្រាះ ឈ្មោះ សុខ ម៉ា​រ៉ា​ឌី ភេទ​ស្រី​អាយុ​២៧​ឆ្នាំ មុខរបររត់​តុ ស្នាក់នៅ​ផ្ទះជួល​២៧ ផ្លូវ​១៥៤ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​ បាត់​ទូរស័ព្ទ​១​គ្រឿង ម៉ាក់ iponh 8 plus​។​

បើតាមការរៀបរាប់របស់ជនរងគ្រោះបាន​ប្រាប់សមត្ថកិច្ច​ថា​ កាលពីថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​០៣​និង​០០​នាទីទៀបភ្លឺ មុនពេល​កើតហេតុ​មាន​ក្មេងប្រុស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ស្គាល់​គ្នា​តាម​ទូរស័ព្ទ តាមរយៈ​មិត្តភ័ក្ដិ​ឈ្មោះ​ វ៉ៃ ​បាន​ណាត់ខ្លួនមក​យកលុយ​ចំនួន​២០​ម៉ឺន​រៀល និងតុ​ក្តា តែ​នៅពេល​ខ្លួនមកដល់​ គឺ​ពុំបាន​ជួប​ក្មេងប្រុស ដែល​ខ​ល​ណាត់នោះ​ទេ​ ស្រាប់តែ​ឃើញ​មនុស្ស​ប្រុស​២​នាក់​បាន​ដើរមកជិត ហើយ​យកកូន​កាំ​បិ​ត​មក​ភ្ជង់គំរាម​យក​ទូរ​ស័ព្ទដៃ​ ម៉ាក់ iponh ៨plus ពណ៌​ទឹកមាស រួច​ទះមួយ​កំភ្លៀង​ទៀត។ លុះ​ដល់ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២១ ​វេលា​ម៉ោង​១០​និង​០០​នាទី ជនរង​គ្រោះ​បានមក​ដាក់​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ផ្សារ​ថ្មី​ទី​២ រួចដោយមានចង្អុ​ល​បង្ហាញ​ពី​ជន​រងគ្រោះ​កម្លាំង​សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​បន្តបន្ទាប់​បានចំនួន​៥​នាក់​ស្រី​ម្នាក់ មក​ស្នាក់​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ។​

ចំពោះមុខ កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​និង​កម្លាំង​ប៉ុស្តិ៍​កំពុងតែធ្វើការ​ស្រាវជ្រាវ​សួរចម្លើយ​រក​បក្ខពួក​ផ្សេងទៀត​និង​សកម្មភាព​បទល្មើស​នានា ដែល​ប្រព្រឹត្តិ​កន្លងមក​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម