Connect with us

សន្តិសុខសង្គម

សម្លាប់មនុស្សរត់មកសម្ងំនៅក្រុងសៀមរាប ត្រូវនគរបាលឃាត់ខ្លួន​បាន​

បានផុស

នៅ

សៀមរាប៖ ឃាតករដែលសម្លាប់មនុស្សនៅខេត្តពោធិ៍សាត់ រួចរត់មកសំងំនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវកម្លាំងនគរបាលជំនាញនៃខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួនបាន នៅនៅរសៀលថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ជ្រាវក្រុងសៀមរាប។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឃាតកម្មនេះ​បានកើតឡើងនៅចំណុចខាងត្បូងក្បែររបងវត្តទួលរគាំង ស្ថិតក្នុងភូមិទួលរគាំង ឃុំអូរតាប៉ោង​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់។ ការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញ ឃើញសាកសពឈ្មោះ​ វាំង​ សុខហេង​ អាយុ​២៧​ឆ្នាំ ភេទប្រុសជនជាតិខ្មែរ មុខរបរកសិករ បាន​ស្លាប់ផ្កាប់មុខក្នុងថ្លុកឈាម ក្បាលទៅទិសខាងត្បូងសពមានកំពស់ ​១.៦០​ម៉ែត្រ សម្បុរខ្មៅស្រអែម សពអត់ពាក់អាវ​ ស្លៀកខោខៅប៊ូយជេីងវែងពណ៌ខៀវ​ សក់កោរត្រងោល សាកសពមានសភាព​រឹងគ្រប់សន្លាក់។

យោងតាមការបំភ្លឺជំុវិញទីកន្លែងកើតហេតុ និងការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញសន្និដ្ឋានបានថា សពឈ្មោះ វាំង សុខហេងស្លាប់ដោយសារប៉ះទង្គិចនឹងវត្ថុរឹងមានមុខមុតនិងមានទម្ងន់​។ ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម (កាប់បណ្តាលអោយស្លាប់)។

បើតាម​សមត្ថកិច្ច ជនសង្ស័យឈ្មោះញ៉ម អានភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងកាន់កាំបិតកែច្នៃស្ទាក់កាប់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ។

ជនសង្ស័យបានធ្វើសកម្មភាពរួចបានគេចខ្លួនបាត់។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃខេត្តសៀមរាបកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកម្លាំងនគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម